Close
Sponsor ads Featured-Image
អវត្តមានកាពីតែនឆ្នើម Messi !ែតអាហ្សង់ទីននៅតែអាចលត់បូលីវីបានសម្រេច (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រុមពពកសអាហ្សង់ទីនបានយកឈ្នះ បូលីវី ក្នុងលទ្ធផល ៣ទល់និង០ ក្នុងការប្រកួតវគ្គជម្រុះ World Cup ២០២៦ កាលពី​ព្រឹក​ថ្ងៃអង្គារនេះដោយ​គ្មានវត្តមាន កាពីតែនក្រុមដ៏ឆ្លាតវៃ Lionel Messi ដោយបានត្រឹមបអង្គុយទស្សនានៅកៅអីបម្រុង។កីឡាករឆ្នើមវ័យ ៣៦ឆ្នាំ ទោះបី​ជាបាន​បង្ហាញ​​ខ្លួន​ក្នុងពេល​ទទួល​ជ័យ​ជម្នះ ១ទល់​និង០ លើ​អេក្វាឌ័រ​កន្លងទៅក្រោយស៊ុត​បាល់​ពិន័យ Free-kick នៅ​នាទី​ទី ៧៨ ដើម្បី​ដណ្តើម​បាន​បី​ពិន្ទុ​ក្នុង​ការ​ប្រកួត​ជម្រុះ​ដំបូង​សម្រាប់ក្រុម​ការពារតំណែងជើងឯក​អាហ្សង់ទីន​ ប៉ុន្តែរូបគេ​មិនមានវត្តមាន​សម្រាប់ការប្រកួតនេះក្រោយរងរបួសកំលុង​ពេលផ្តួល​ម្ចាស់ផ្ទះអេក្វាឌ័រនោះតែម្តង។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Lionel Messi left out of Argentina WCQ win over Bolivia - ESPN
Messi-less Argentina cruise to 3-0 win over Bolivia | Reuters

ads

Messi-less Argentina cruise to WCQ win in Bolivia | The West Australian

៣គ្រាប់សម្រាប់អាហ្សង់ទីនរកបានដោយកីឡាករ Fernandez នៅនាទីទី ៣១ មុនពេលម្ចាស់ផ្ទះបូលីវីនៅសល់គ្នាលេង​តែ១០នាក់​ក្រោយកីឡាករ Fernandez ត្រូវបណ្តេញចេញនៅនាទីទី ៣៩ ខណៈកីឡាករ Tagliafico រកបានគ្រាប់បាល់ទី​២នៅ​នាទីទី៤២ មុនពេល Gonzalez បន្ថែមគ្រាប់ បាល់ទី៣នៅនាទីទី៨៣។ អាហ្សង់ទីនមិនស្គាល់ចាញ់សោះក្នុងវគ្គជម្រុះ World Cup ២៣ប្រកួតចុងខណៈក្រុមលោក  Lionel Scaloni នឹងត្រៀមធ្វើការប្រកួតជម្រុះក្នុងខែតុលា នៅពេលពួកគេ​ទទួល​ភ្ញៀវប៉ារ៉ាហ្គាយក្នុងទីក្រុង Buenos Aires មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Lima សម្រាប់ជំនួប​ជាមួយប៉េរូ។

ប្រភព:whoscored&sportsmole&

វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
តើកីឡាករ Real Madrid រូបណានិងទទួលខុសត្រូវទាត់បាល់ពិន័យ១១ម៉ែត្រ នៅរដូវកាលថ្មីនេះ?(មាន២វីដេអូ)
featured image

អ្នកចាត់ការទូទៅ របស់ក្រុមអធិរាជស Real Madrid លោក Xabi Alonso បាននិយាយថាក្លឹបបានធ្វើការសម្រេចផ្តល់ទំនុកចិត្តលើកីឡាករដែលនឹងទទួលខុសត្រូវទាត់បាល់ពិន័យបាល់ប៉េណាល់ទីនៅក្នុងក្រុមរបស់ខ្លួនហើយ។ អតីតគ្រូបង្វឹកLeverkusen សញ្ជាតិអេស្បាញបច្ចុប្បន្នលោក Alonso បានជំនួសតំណែងអតីតគ្រូបង្វឹក Real Madrid លោក Carlo Ancelotti ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្លឹបកាលពីប៉ុន្មានសប្តាហ៍មុនពោលគឺក្រោយពីលោក Ancelotti បានទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលរួចមក។ អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបយក្សពីរនៅលីកកំពូលអឺរ៉ុបកំពុងប្រជែងចង់បាន Sancho (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថាក្រោមការដឹកនាំរបស់លោក Ancelotti សមាជិកថ្មី Kylian Mbappe មានតួនាទីស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពី Vinicius បង្ហាញពីភាពខ្ជះខ្ជាយក្នុងការរកគ្រាប់បាល់ពិន័យមួយនេះ។ទោះយ៉ាងណា ថ្លែងនៅក្នុងបទសម្ភាសន៍មុនការប្រកួតFIFA Club World Cup របស់ Real Madrid ជាមួយ Pachuca នៅយប់ថ្ងៃអាទិត្យនោះ Alonso បានទទូចថាគាត់នឹងធ្វើការសម្រេចចិត្តចុងក្រោយលើអ្នកស៊ុតបាល់ប៉េណាល់ទីថ្មីរបស់ Real Madrid មុនពេលរដូវកាល 2025/26 […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930