Close
Sponsor ads Featured-Image
Prediction: ទោះប្រទេសកំពុងស្ថិតក្នុងភ្នក់ភ្លើងសង្គ្រាម ប៉ុន្តែអ៊ុយក្រែនត្រៀមទទួលអង់គ្លេសវគ្គជម្រុះ Euro ២០២៤
ទំហំអក្សរ
តូច
ធំ

អាចចាត់ទុកថាជាការប្រកួតដ៏ជក់ចិត្តសម្រាប់វគ្គជម្រុះពានរង្វាន់ Euro ២០២៤ពូល C ខណៈដែលអ៊ុយក្រែនធ្វើការ ប្រកួត ជាមួយ ក្រុមកំពូលតារាង អង់គ្លេសនៅកីឡដ្ឋាន Stadion Wrocław ក្នុងប្រទេសប៉ូឡូញជាទឹកដីកណ្តាលនារាត្រីថ្ងៃ សៅរ៏ វេលាម៉ោង ១១:០០នាទីយប់ ។ក៏ព្រោះតែអ៊ុយក្រែន​បច្ចុប្បន្នមិនអាចធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតនេះបានទេ ដោយ សារតែប្រទេសកំពុងតែញាំញីដោយសារសង្គ្រាមឈ្លានពានពីប្រទេសរុស្សីមកដល់ពេលបច្ចុប្បន្ន​នេះមិន ទាន់ធូរ ស្បើយ នៅឡើយទេ។ ៣ប្រកួតចុងក្រោយរបស់អ៊ុយក្រេន​នៅវគ្គជម្រុះEuro ២០២៤កន្លងទៅធ្វើបានល្អគួរសមដោយ​ឈ្នះ២ និង ចាញ់១ ខណៈអង់គ្លេសមិនដែលចាញ់និងស្មើគឺឈ្នះ៤ដង។
England v Ukraine - 2-0. Euro 2024. Match review, statistics (March 26, 2023) — dynamo.kiev.ua
ប្រវត្តិធ្លាប់ជួបគ្នា៩ដង អង់គ្លេសឈ្នះ៦ស្មើ២និងចាញ់១
១.ពត៌មានកីឡាករអ៊ុយក្រែន
អ៊ុយក្រែនមិនមានកីឡាកររបួសដែលត្រូវខ្វល់ខ្វាយនោះទេ មានន័យថាកីឡាកររបស់ពួកគេត្រៀម បញ្ចេញសមត្ថភាពគ្រប់ តួនាទីទាំងអស់។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Lunin; Konoplya, Zabarnyi, Krystov, Mykolenko; Stepanenko, Sydorchuk, Zinchenko; Yarmolenko, Vanat, Tsygankov
-ទម្រង់លេងអាចនិងយកមក​ប្រើប្រាស់ ៤-៣-៣

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Ukraine vs England: Euro 2024 qualifier prediction, kick-off time, TV, live stream, team news, h2h, odds | Evening Standard
២.ពត៌មានកីឡាករអង់គ្លេស
ខ្សែបម្រើ Jack Grealish និង Trent Alexander-Arnold នឹងខកខានការប្រកួត ទល់នឹងអ៊ុយក្រែន បន្ទាប់ពីរងរបួសនិង ត្រូវដកខ្លួនចេញពីក្រុម​របស់លោក Gareth Southgate នៅថ្ងៃចន្ទ។ខ្សែការពារឆ្វេងឆ្នើម Luke Shaw របស់ Man. United អវត្តមានដោយសាររបួសសាច់ដុំ។ រីឯ ខ្សែការពារ John Stones របស់ Man.City ក៏អវត្តមានពីក្រុមផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPickford; Walker, Guehi, Maguire, Chilwell; Bellingham, Rice, Henderson; Saka, Kane, Rashford
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.លទ្ធផលទស្សន៏ទាយសម្រាប់គូនេះគឺ អ៊ុយក្រែន ០: ៣ អង់គ្លេស
ប្រភព:whoscored&sportsmole

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ល្អអីយ៉ាងនេះ! ខ្សែប្រយុទ្ធ Chelsea បាញ់២គ្រាប់ម្នាក់ឯង កក់កៅអីវគ្គផ្តាច់ព្រ័ត្រ CWC ២០២៥ (មានវីដេអូ)
featured image

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញ ក្រុមតោខៀវ Chelsea បានយកឈ្នះទៅលើក្រុម Fluminense ក្នុងលទ្ធផល ២ទល់នឹង០ ខណៈដែលខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ Joao Pedro រកបាន២គ្រាប់ម្នាក់ឯង សម្រាប់ Chelsea ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Chelsea ឡើងទៅចាំនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ អាចពិបាកជើងក្រោមរឺយ៉ាងណា? PSG នឹងអវត្តមានកីឡាករឆ្នើម២រូបពេលជួប Real Madrid សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ highlights ខាងក្រោម៖  

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930