

អ្នកចាត់ការទូទៅដ៏ល្បីល្បាញលោក Jose Mourinho បានទទួលស្គាល់ថារូបលោកកំពុងស៊ូទ្រាំនឹងការចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុតក្នុងនាមអាជីពជាគ្រូបង្វឹកក្រោយពីក្រុមភ្ញៀវ Roma របស់ខ្លួនបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Genoa ដោយលទ្ធផល ៤ទល់និង ១កាលពីថ្ងៃព្រហស្បត្ត៏។មានន័យថាលទ្ធផលបរាជ័យនេះគឺសរុប ៣លើកហើយសម្រាប់ការចាប់ផ្តើមដឹកនាំលីកកំពូលអ៊ីតាលី SerieA ៦លើកដំបូង ហើយបានរុញអោយក្រុមដែលមានមូលដ្ឋាននៅរដ្ឋធានី Rome ធ្លាក់ទៅឈរនៅលេខរៀងទី១៦និងទទួលបានលទ្ធផលត្រឹមតែ ៥ ពិន្ទុប៉ុណ្ណោះ។ Mourinho ធ្លាប់បានដឹកនាំ Porto, Chelsea, Real Madrid, Inter Milan, Man. United និង Tottenham ហើយបានចូលកាន់តំណែងនៅ Roma ក្នុងឆ្នាំ ២០២១។គាត់បានឈ្នះពានរង្វាន់ Europa Conference League ក្នុងឆ្នាំ ២០២២ ខណៈដែលគាត់បានដឹកនាំក្លឹបអ៊ីតាលីឱ្យឈ្នះពានរង្វាន់ជាលើក ដំបូងក្នុងរយៈពេល ១៤ ឆ្នាំ។

Roma បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦ ក្នុងក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុន ហើយបានក្លាយជាជើងឯករងក្នុងក្របខ័ណ្ឌ Europa League ដោយចាញ់ដោយការស៊ុតបាល់ប៉េណាល់ទីទល់នឹងក្រុម Sevilla នៅវគ្គផ្តាច់ព្រ័ត្រ។អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានបញ្ជាក់យ៉ាងដូច្នេះថាៈ យើងត្រូវឆ្ពោះទៅមុខហើយមិនគួរចំណាយពេលវេលាមកអង្គុយសោកសៅនោះទេ ។តែការពិតលទ្ធផលនេះបានប៉ះពាល់ដល់អារម្មណ៍ខ្ញុំជាពិសេសដោយសារទំនាក់ទំនងរបស់ខ្ញុំជាមួយអ្នកគាំទ្រតែម្តង។យើងនិងខិតខំធ្វើការអោយល្អ សម្រាប់ការប្រកួតនៅថ្ងៃស្អែកបន្តទៀត។ Roma និងត្រូវធ្វើការប្រកួតលីកកំពូលអ៊ីតាលីជាបន្ទាប់ទៀតរបស់ពួកគេដើម្បីស្តារមុខមា់បស់ពួកគេនឹងធ្វើនៅថ្ងៃអាទិត្យនៅផ្ទះជាមួយ Frosinone។
ប្រភព:BBC
វីដេអូ:

(អង់គ្លេស)៖ នាពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Viktor Gyokeres ដែលកំពុងឡើងជើងខ្លាំង បានបង្ខំចិត្តសុំចែកផ្លូវជាមួយមិត្តស្រីរបស់ខ្លួនគឺនាង Ines Aguiar ដើម្បីផ្តោតពង្រឹងលើការប្រកបអាជីពជាមួយក្លឹបកាំភ្លើងធំ Arsenal ដែលកៀកនឹងផ្ទេរមកទឹកដីអង់គ្លេសមែនទែនហើយនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បើយោងតាម Channel Telegram JF បានឱ្យដឹងថា ខ្សែប្រយុទ្ធស៊ុយអែត មិនចង់ចំណាយពេលច្រើន និងធ្វើគ្រប់យ៉ាងជាមួយក្លឹប Sporting Lisbon របស់ព័រទុយហ្គាល់ទៀតឡើយ ខណៈរូបគេកំពុងស្វែងរកជម្រើសលេងថ្មីនៅ Arsenal វិញម្តង។ គួរជម្រាបផងដែរថា ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ធ្លាប់បានឈ្នះជើងឯកលីកព័រទុយហ្គាល់ជាមួយ Sporting កន្លងមកដែរ ខណៈតម្លៃផ្ទេរត្រូវបានគេប៉ាន់ប្រមាណប្រហែល ៧០លានផោន៕ ប្រភព៖ BBC



