Close
Sponsor ads Featured-Image
លោក Mourinho រៀបរាប់ទាំងសោកសៅក្នុងអាជីពក្រោយ Roma បរាជ័យលើកទី ៣ ត្រឹម ៦ ប្រកួត
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការទូទៅដ៏ល្បីល្បាញលោក Jose Mourinho បានទទួលស្គាល់ថារូបលោកកំពុងស៊ូទ្រាំនឹងការចាប់ផ្តើមរដូវកាលដ៏អាក្រក់​បំផុតក្នុង​នាម​អាជីព​ជាគ្រូបង្វឹកក្រោយពីក្រុមភ្ញៀវ Roma របស់ខ្លួនបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Genoa ដោយលទ្ធផល ៤ទល់និង ១កាលពីថ្ងៃព្រហស្បត្ត៏។មានន័យថាលទ្ធផលបរាជ័យនេះគឺសរុប ៣លើកហើយសម្រាប់ការចាប់ផ្តើមដឹកនាំលីកកំពូលអ៊ីតាលី SerieA ៦លើកដំបូង ហើយបានរុញ​អោយក្រុមដែលមានមូលដ្ឋាននៅរដ្ឋធានី Rome ធ្លាក់ទៅឈរនៅលេខរៀងទី១៦និងទទួលបានលទ្ធផលត្រឹមតែ ៥ ពិន្ទុប៉ុណ្ណោះ។ Mourinho ធ្លាប់បានដឹកនាំ Porto, Chelsea, Real Madrid, Inter Milan, Man. United និង Tottenham ហើយបានចូលកាន់តំណែងនៅ Roma ក្នុងឆ្នាំ ២០២១។គាត់បានឈ្នះពានរង្វាន់ Europa Conference League ក្នុងឆ្នាំ ២០២២ ខណៈដែលគាត់បានដឹកនាំក្លឹបអ៊ីតាលី​ឱ្យឈ្នះពានរង្វាន់​ជាលើក ដំបូងក្នុងរយៈពេល ១៤ ឆ្នាំ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Third season syndrome? Jose Mourinho's recurring nightmare is happening  again

ads

Europa League final: Jose Mourinho goes in search of sixth European trophy  20 years after his first triumph | CNN

Roma បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦ ក្នុងក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុន ហើយបានក្លាយជាជើងឯករងក្នុងក្របខ័ណ្ឌ Europa League ដោយចាញ់ដោយការស៊ុតបាល់ប៉េណាល់ទីទល់នឹងក្រុម Sevilla នៅវគ្គផ្តាច់ព្រ័ត្រ។អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានបញ្ជាក់យ៉ាងដូច្នេះថាៈ យើងត្រូវឆ្ពោះទៅមុខហើយមិនគួរចំណាយពេលវេលាមកអង្គុយសោកសៅនោះទេ ។តែការពិតលទ្ធផលនេះបានប៉ះពាល់ដល់​អារម្មណ៍ខ្ញុំ​ជាពិសេសដោយសារទំនាក់ទំនងរបស់ខ្ញុំជាមួយអ្នកគាំទ្រតែម្តង។យើងនិងខិតខំធ្វើការអោយល្អ សម្រាប់ការប្រកួតនៅថ្ងៃ​ស្អែក​បន្ត​ទៀត​។ Roma  និងត្រូវធ្វើការ​ប្រកួតលីកកំពូលអ៊ីតាលីជា​បន្ទាប់ទៀតរបស់ពួកគេដើម្បីស្តា​រមុខមា់បស់​ពួក​គេ​នឹង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​នៅ​ផ្ទះ​ជាមួយ Frosinone។

ប្រភព:BBC

វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
Benfica ផ្តួលយកឈ្នះនំបុ័ង Bayern ឈានទៅកាន់វគ្គ១៦ក្រុម Club World Cup (មានវីដេអូ)
featured image

(សហរដ្ឋអាមេរិក)៖ ក្លឹបយក្សព័រទុយហ្គាល់ Benfica បានយកឈ្នះទៅលើក្លឹប Bayern Munich ក្នុងលទ្ធផល ១:០ ដើម្បីឈានទៅរកការប្រកួត Club World Cup វគ្គ១៦ក្រុមចុងក្រោយ៕អត្ថបទកំពុងចាប់អារម្មណ៍៖ Benfica ផ្តួលយកឈ្នះនំបុ័ង Bayern ឈានទៅកាន់វគ្គ១៦ក្រុម Club World Cup (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930