Close
Close
Ads: 88BOL
ទីបំផុត ! អ្នកចាំទីក្រុមបិសាចក្រហម Man.Utd ត្រូវជម្រើសជាតិកោះហៅសាជាថ្មី (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

បើទោះបីជាធ្លាប់ប្រកាសពីការចូលនិវត្តន៏ប៉ុន្តែទីបំផុតអ្នកចាំទី Andre Onana របស់ក្រុមបិសាចក្រហម Man. United ត្រូវបានកោះហៅទៅ​ក្នុងក្រុមជម្រើសជាតិកាមេរូនសម្រាប់ការប្រកួតជម្រុះ Africa Cup of Nations ចុងក្រោយរបស់ពួកគេ។ការ​ប្រកាស​នេះ​ធ្វើ​ឡើង​រយៈពេល​ប្រាំបួន​ខែ​បន្ទាប់​ពី​គាត់​ត្រូវ​បាន​សហព័ន្ធ​ប្រទេស​របស់​គាត់​ព្យួរ​មិនបានចូលរួមការប្រកួតនៅ​កំលុងនៃពាក់កណ្តាលព្រឹត្តការណ៏​ប្រកួត World Cup ឆ្នាំ ២០២២ នៅ​ប្រទេស​កាតាក្រោយពីមានបញ្ហាវិន័យជាមួយគ្រូបង្វឹកកាមេរ៉ូនលោក Rigobert Song។


Onana វ័យ ២៧ ឆ្នាំអតីតយុវជនថ្នាលក្លឹប Barcelona ដែលបានផ្លាស់ពីInter Milan មកកាន់ទឹកដី Old Trafford ក្នុងខែកក្កដា ជាមួយឪកាស​ទទួលបានតំណែងជម្រើសដំបូងបន្ទាប់ពី David De Gea បានចាកចេញក្រោយចំណាយពេល១២ឆ្នាំ។ក្នុងការវិលត្រលប់មកវិញ អតីតកីឡាករ Ajax ត្រៀមបញ្ចេញសមត្ថភាពជាមួយក្រុម Burundi ក្នុងវគ្គជម្រុះពូល C នៅថ្ងៃទី ១២ ខែកញ្ញា មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទ្វីបអាហ្រ្វិកឆ្នាំក្រោយ ដែលត្រូវធ្វើជាម្ចាស់ផ្ទះដោយ Ivory Coast ក្នុងខែមករា និងកុម្ភៈ ២០២៤។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL