Close
Featured-Image
ទីបំផុត ! អ្នកចាំទីក្រុមបិសាចក្រហម Man.Utd ត្រូវជម្រើសជាតិកោះហៅសាជាថ្មី (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

បើទោះបីជាធ្លាប់ប្រកាសពីការចូលនិវត្តន៏ប៉ុន្តែទីបំផុតអ្នកចាំទី Andre Onana របស់ក្រុមបិសាចក្រហម Man. United ត្រូវបានកោះហៅទៅ​ក្នុងក្រុមជម្រើសជាតិកាមេរូនសម្រាប់ការប្រកួតជម្រុះ Africa Cup of Nations ចុងក្រោយរបស់ពួកគេ។ការ​ប្រកាស​នេះ​ធ្វើ​ឡើង​រយៈពេល​ប្រាំបួន​ខែ​បន្ទាប់​ពី​គាត់​ត្រូវ​បាន​សហព័ន្ធ​ប្រទេស​របស់​គាត់​ព្យួរ​មិនបានចូលរួមការប្រកួតនៅ​កំលុងនៃពាក់កណ្តាលព្រឹត្តការណ៏​ប្រកួត World Cup ឆ្នាំ ២០២២ នៅ​ប្រទេស​កាតាក្រោយពីមានបញ្ហាវិន័យជាមួយគ្រូបង្វឹកកាមេរ៉ូនលោក Rigobert Song។


Onana វ័យ ២៧ ឆ្នាំអតីតយុវជនថ្នាលក្លឹប Barcelona ដែលបានផ្លាស់ពីInter Milan មកកាន់ទឹកដី Old Trafford ក្នុងខែកក្កដា ជាមួយឪកាស​ទទួលបានតំណែងជម្រើសដំបូងបន្ទាប់ពី David De Gea បានចាកចេញក្រោយចំណាយពេល១២ឆ្នាំ។ក្នុងការវិលត្រលប់មកវិញ អតីតកីឡាករ Ajax ត្រៀមបញ្ចេញសមត្ថភាពជាមួយក្រុម Burundi ក្នុងវគ្គជម្រុះពូល C នៅថ្ងៃទី ១២ ខែកញ្ញា មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទ្វីបអាហ្រ្វិកឆ្នាំក្រោយ ដែលត្រូវធ្វើជាម្ចាស់ផ្ទះដោយ Ivory Coast ក្នុងខែមករា និងកុម្ភៈ ២០២៤។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្លឹបយក្សអង់គ្លេស ២ ចាប់អារម្មណ៍អ្នកចាំទី PSG (មាន២វីដេអូ)
featured image

PSG នៅមិនទាន់ឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយអ្នកចាំទីដៃទី១ Gianluigi Donnarumma ដើម្បីបន្តអោយអ្នកចាំទីអន្តរជាតិអ៊ីតាលីចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅទឹកដី Parc des Princes ស្របពេលកិច្ចសន្យារបស់កីឡាករវ័យ ២៦ ឆ្នាំនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនៃរដូវកាលថ្មីខាងមុខនេះហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបយក្សអង់គ្លេស ២ ចាប់អារម្មណ៍អ្នកចាំទី PSG (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មើលឃើញឱកាសដូច្នេះហើយទើបបាននាំឱ្យក្លឹបជាច្រើនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកអ្នកចាំទីកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះមករួមក្រុម។ ប្រភពពីគេហទំព័រ L’Équipe បានចុះផ្សាយ​ថា Manchester United និង Manchester City  ចាប់អារម្មណ៍ចង់ចុះហត្ថលេខា អតីតអ្នកចាំទីរបស់ AC Milan បើទោះបីជាមិនទាន់បន្តកុងត្រាថ្មីខណៈសាម៉ីខ្លួនបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់បន្តលេងនៅក្លឹបរដ្ឋធានីរបស់ប្រទេសបារាំង ប៉ុន្តែប្រសិនគ្មានកុងត្រាថ្មីផ្តល់ជូននោះទេ គឺរូបគេដែលជាសមាជិកជ័យលាភី UEFA Champions League គ្រោងនឹងចាកចេញដោយគ្មានតម្លៃខ្លួន។ គួរកត់សម្គាល់ថាPSG បានបង្ហាញអារម្មណ៍រារែកនិងបន្តកុងត្រាថ្មីសម្រាប់ Donnarumma ខណៈម្ចាស់ជើងឯក Ligue ១ បានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយអ្នកចាំទី Lille ញឺLucas Chevalier វ័យ ២៣ឆ្នាំស្របពេលកីឡាករសញ្ជាតិបារាំងអាចនិងទទួលបានកុងត្រារយៈពេល ៥ […]

ចុចអានបន្ត
អត្ថបទទាក់ទង