

កីឡាករ Virgil van Dijk ត្រូវបានសមាគមបាល់ទាត់អង់គ្លេស(FA)ធ្វើការដាក់ពិន័ួ និងចោទប្រកាន់ពីបទប្រើប្រាស់ពាក្យសម្តីមិនសមរម្យបន្ទាប់ពីរូបគេបានប៉ះពាក្យសម្តីជាមួយអាជ្ញាកណ្តាល លោក John Brooks ក្រោយទទួលបានកាតក្រោមនៅត្រឹមនាទីទី២៩ កំលុងពេល Liverpoolផ្តួលម្ចាស់ផ្ទះ Newcastle ដោយលទ្ធផល២ទល់និង១នៅកីឡាដ្ឋាន St.James’s Park កាលពីថ្ងៃអាទិត្យ។
សហព័ន្ធបាល់ទាត់អង់គ្លេសFA បានបញ្ចាក់ថាៈ ក្រោយការពិនិត្យលើ VAR និង សកម្មភាពជាក់ស្តែង ខ្សែការពារឆ្នើមក្រុមជម្រើសជាតិហូឡង់ Van Dijk បានប្រើប្រាស់ពាក្យសម្តីប្រមាថ និង មាក់ងាយដាក់អាជ្ញាកណ្តាល ដោយយោងលើច្បាប់ FA ចំនូច E៣.១។ មួយវិញទៀត អតីតកីឡាករ Southampton វ័យ ៣២ ឆ្នាំត្រូវបានរកឃើញថាបានប្រកែកជាមួយមន្ត្រីជំនួយការអាជ្ញាកណ្តាលទាំង ៤ នាក់ផងដែរមុនពេលធ្វើដំណើរចុះក្រោមចូលទៅបន្ទប់ផ្លាស់សំលៀកបំពាក។ទោះយ៉ាងណាក្រុមលោក Jurgen Klopp មានពេលរហូតដល់ថ្ងៃសុក្រដើម្បីតវ៉ាប្រឆាំងនិងការចោទប្រកាន់នេះ។បច្ចុប្បន្ននេះ Van Dijk នឹងជាប់បម្រាមមួយប្រកួតសម្រាប់កាតក្រហមនេះប្រសិនរកឃើញកំហុសពិតប្រាកដ ដូច្នេះរូបគេនិងខានការប្រកួតបន្ទាប់សម្រាប់ Liverpool ជាមួយ Aston Villa នៅថ្ងៃអាទិត្យខាងមុខនេះ។
ប្រិយមិត្តក៏កំពុងរង់ចាំមើលផងដែរថាតើ Van dijk និង មានវាសនាដូចមិត្តរួមក្រុមគឺខ្សែបម្រើ Mc Allister រឺយ៉ាងណា បន្ទាប់ពីកីឡាករអន្តរជាតិ អាហ្សង់ទីនត្រូវបានលើកលែងការចោតប្រកាន់(បម្រាម៣ប្រកួត)ក្រោយរងកាតក្រហមបណ្តេញចេញពីការប្រកួតកំលុងពេលប្រកួតជាមួយ Bournemotuh នៅសប្តាហ៏ទី២។
ប្រភព:BBC


ក្រុមហង្សក្រហម Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខានាំយកកីឡាករ Milos Kerkez ពីក្លឹបគូប្រជែង Bournemouth បន្ទាប់ពីបានដំណើរការចរចារជាច្រើនខែអំពីអនាគតរបស់ខ្សែការពារស្លាបឆ្វេងរូបនេះ។Kerkez នឹងក្លាយជាកីឡាករខ្សែការពារដែលមានតម្លៃថ្លៃជាងគេបំផុតម្នាក់ ខណៈក្រុមជើងឯកអង់គ្លេសបានយល់ព្រមបង់ប្រាក់ឱ្យ Bournemouth ប្រមាណ៤០លានផោនសម្រាប់កីឡាករវ័យ ២១ ឆ្នាំរូបនេះ។គេហទំព័រ The Athletic បានចុះផ្សាយថាៈ កីឡាករអន្តរជាតិហុងគ្រីបានយល់ព្រមលើកិច្ចសន្យារយៈពេលប្រាំឆ្នាំដែលនឹងធ្វើអោយគាត់មានសុពលភាពនៅទឹកដី Merseyside រហូតដល់ឆ្នាំ ២០៣០ ហើយនឹងទទួលការពិនិត្យសុខភាពនៅសប្តាហ៍ក្រោយ។ប្រភពពីអ្នកកាសែតជំនាញផ្នែកផ្ទេរកីឡាករលោក Fabrizio Romano បានបញ្ជាក់ផងដែរថាលទ្ធផលឆេកសុខភាពនិង រំពឹងថានឹងធ្វើឡើងនៅថ្ងៃអង្គារដែលមានន័យថាការបង្ហាញខ្លួនជាផ្លូវការណ៍គួរតែមកដល់នៅថ្ងៃពុធបន្ទាប់នោះតែម្តង។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ចាប់ផ្តើមព្រឹត្តការណ៍ FCW មិនបានល្អខណៈខ្សែប្រយុទ្ធជួរមុខត្រូវបណ្តេញចេញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់តម្លៃខ្លួន Kerkez ៤០ លានផោនធ្វើឱ្យមិត្តរួមជាតិ Dominik Szoboszlai ក្លាយជាកីឡាករដែលមានតម្លៃថ្លៃបំផុតទី ១២ ក្នុងប្រវត្តិសាស្ត្ររបស់ Liverpool ខណៈខ្សែការពារតែមួយគត់ដែល Liverpool ចំណាយច្រើនជាងនេះគឺ Virgil van Dijk ដែលហង្សក្រហមបានទិញពី Southampton ក្នុងតម្លៃ […]



