ដូចដែលគ្រូបង្វឹកលោក Xavi បានរិះគន់និងលើកឡើងបន្ទាប់ពីBarcelona បានផ្តួល Villarreal កាលពីថ្ងៃអាទិត្យក្នុងលទ្ធផល ៤ល់និង៣ ខណៈអ្នចកាត់ការសញ្ជាតិអេស្បាញបានលើកឡើងថាមិនត្រឹមតែរកឃើញជ័យជំនះ តែក្លឹបយក្សកាតាឡាន់មានឪកាសរកបានគ្រាប់បាល់ច្រើនជាងនេះ។ ប់ុន្តែហេតុផលនោះដោយសារតែការលេងមិនយល់ចិត្ត និង រឿងនេះមិនបានកើតឡើងភាគច្រើនដោយសារតែទំនាក់ទំនងមិនល្អរវាង Robert Lewandowski និង Ansu Fati នៅតំបន់ប្រយុទ្ធជួរមុខតែម្តង។
ជាឧទាហរណ៍តាមរយៈខ្សែវីដេអូនៃការប្រកួតបានបង្ហាញថា Ansu បានព្យាយាមស៊ុតបាល់សំដៅទីខ្លួនឯងជាជាងផ្តល់បាល់ទៅឱ្យ Lewandowski ដែលមានទីតាំងល្អជាងរូបគេដើម្បីធ្វើការបញ្ចប់ទីនោះ។អ្វីដែលហួសចិត្តសូម្បីតែខ្សែបម្រើ Ferran Torrest និង Ikay Gundogan លើកដៃធ្វើជា សញ្ញាក៏កីឡាករវ័យក្មេងរូបនេះមិនបញ្ជូនបាល់អោយដែរនោះ។
ប្រភព: tribuna
វីដេអូ:

បន្ទាប់ពីផ្តួលMan.Utd វគ្គជម្រុះក្នុងពូលពានរង្វាន់ UCL នៅពាក់កណ្តាលសប្តាហ៏ និងក្រោយបានត្រឹមចែកពិន្ទុគ្នាជាមួយ Leverkusen នៅសប្តាហ៏មុនរួចមក ក្រុម ម្ចាស់ផ្ទះ Bayern Munich និងត្រូវបើកទ្វារកីឡដ្ឋាន Allianz Arena ទទួលស្វាគមន៏ក្រុមភ្ញៀវ Bochum នៅវេលាម៉ោង ៨ និង ៣០នាទីយប់ថ្ងៃសៅរ៏នេះ។ ក្រុមលោក Thomas Tuchel ចាប់ផ្តើមរដូវកាលនៅក្របខណ្ឌ Bundesliga ឈ្នះ៣និងស្មើ១ ខណៈ Bochum ស្មើ៣និងចាញ់១។ ១.ប្រវត្តិជួបគ្នា ក្រុមម្ចាស់ផ្ទះបានឈ្នះ៩លើកក្នុងចំណោមការជួបគ្នា១០លើកចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់ទល់នឹងក្រុមភ្ញៀវ ដោយរក្សាបាន Clean Sheet ចំនួន៥។Bayern Munich បានរងបរាជ័យតែមួយលើកគត់នៅលើទឹកដីខ្លួនឯងទល់នឹង Bochum។ ពួកគេរកបានយ៉ាងហោចណាស់បីគ្រាប់ក្នុងការជួបគ្នាក្នុងផ្ទះ ៥ ២.ពត៌មានកីឡាករ Bayern Munich(ម្ចាស់ផ្ទះ) ក្លឹបនៅតែបន្តអវត្តមានអ្នកចាំទី Manuel Neuer ក្រោយរងរបទួសបាក់ជើងរបស់គាត់ក្នុងគ្រោះថ្នាក់ជិះស្គីក្នុងខែមករា ខណៈកីឡាករ Raphaël Guerreiro ។ជិតត្រលប់មកវិញពីរបួសកំភួនជើង។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ulreich; Mazraoui, Upamecano, […]

