Close
Sponsor ads Featured-Image
គ្រូបង្វឹក និង មជ្ឈដ្ឋានគាំទ្ររិះគន់កីឡាករ Barcelona ១រូបលេងមានចរិកអាត្មានិយម (វីដេអូ)
ទំហំអក្សរ
តូច
ធំ

ដូចដែលគ្រូបង្វឹកលោក Xavi​ បានរិះគន់និងលើកឡើងបន្ទាប់ពីBarcelona បានផ្តួល Villarreal កាលពីថ្ងៃអាទិត្យក្នុងលទ្ធផល ៤ល់និង៣ ខណៈអ្នចកាត់ការសញ្ជាតិអេស្បាញបានលើកឡើងថាមិនត្រឹមតែរកឃើញជ័យជំនះ តែក្លឹបយក្សកាតាឡាន់មានឪកាស​រកបានគ្រាប់បាល់​ច្រើន​ជាង​នេះ​។ ប់ុន្តែហេតុផលនោះដោយសារតែការលេងមិនយល់ចិត្ត និង រឿងនេះមិនបានកើតឡើងភាគច្រើនដោយសារតែទំនាក់ទំនង​មិនល្អរវាង Robert Lewandowski និង Ansu Fati នៅតំបន់ប្រយុទ្ធជួរមុខតែម្តង។

ជាឧទាហរណ៍តាមរយៈខ្សែវីដេអូនៃការប្រកួតបានបង្ហាញថា Ansu បានព្យាយាមស៊ុតបាល់សំដៅទីខ្លួនឯងជាជាងផ្តល់បាល់ទៅឱ្យ Lewandowski ដែលមានទីតាំងល្អជាងរូបគេដើម្បីធ្វើការបញ្ចប់ទីនោះ។អ្វីដែលហួសចិត្តសូម្បីតែខ្សែបម្រើ Ferran Torrest និង Ikay Gundogan លើកដៃធ្វើជា សញ្ញាក៏កីឡាករវ័យក្មេងរូបនេះមិនបញ្ជូនបាល់អោយដែរនោះ។
ប្រភព: tribuna
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

Topics
អត្ថបទទាក់ទង