Close
Featured-Image
បង្កើតកំនត់ត្រាថ្មីមួយទៀត ! At.Madrid រកបាន ៧ គ្រាប់ក្រៅដីលត់ម្ចាស់ផ្ទះ Vallecano (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្លឹប Atletico Madrid បានបំបាក់គូប្រជែងដែលមានកីឡដ្ឋានរួមទីក្រុង MaDrid គឺ Rayo Vallecano ក្នុងលទ្ធផលរហូតដល់ទៅ ៧ទល់និង ០ សម្រាប់ជ័យជម្នះដ៏ធំបំផុតមិនធ្លាប់មានរបស់ពួកគេនៅ La Liga ក្នងការប្រកួតក្រៅទឹកដី។ក្រុមដែលដឹកនាំដោយគ្រូបង្វឹកអន្តរជាតិអាហ្សង់ទីន Diego Simone បាននាំមុខរហូតដល់ទៅ ៣-០ នៅត្រឹមនាទីទី ៣៦ ខណៈដែល Antoine Griezmann, Memphis Depay និង Nahuel Molina រកបានគ្រាប់បាល់បញ្ចូលទីម្នាក់មួយគ្រាប់រីឯ Alvaro Morata ស៊ុតបញ្ចូលទីបាន ២គ្រាប់ ហើយ Angel Correa និង Marcos Llorente រកបានម្នាក់១គ្រាប់ ។

Atletico ឡើងមកលេខ២ មាន២ពិន្ទុតាមពីក្រោយ Real Madrid ក្រោយប្រកួតបាន៣ប្រកួត ទោះយ៉ាងណា At.Madrid បានបាត់បង់ខ្សែប្រយុទ្ធ អន្តរជាតិហូលង់ Depay ដោយសារតែរបួសនៅតង់ទី១។ ទោះយ៉ាងណាលទ្ធផលនេះមិនមែនជាលើកទី១ទេ ខណៈ At.Madrid ក៏ធ្លាប់រកបាន ៧ គ្រាប់ក្នុងការប្រកួត La Liga ក្នុងសតវត្សទី ២១ដូច្នេះដែរបន្ទាប់ពីយកឈ្នះ Getafe ដោយពិន្ទុ ៧ទល់និង០ដូចគ្នាក្នុងឆ្នាំ ២០១៣ ។
ប្រភព:BBC
វីដេអូ At.Madrid vs Getafe (២០១៣)

វីដេអូ Vallecano vs At.Madrid(២០២៣)

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង