Close
Close
Ads: 88BOL
ស្ងាត់ៗ! Man Utd កំពុងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល បន្ទាប់ពីចូលចែចូវលើខ្សែបម្រើ Spurs រូបនេះ
ទំហំអក្សរ
តូច
ធំ

​(បរទេស)៖ យោងតាមកាសែត The Telegraph បានអះអាងថា ក្លឹបបិសាចក្រហម Manchester United ​បាន​ផ្តល់​ឱកាស​បើក​ការ​ចរចា​ជាមួយខ្សែបម្រើវ័យ២៨ឆ្នាំ Pierre-Emile Hojbjerg របស់ក្លឹប Tottenham Hotspur ដោយ​កីឡាកររូបនេះមាន​ឆន្ទៈ​ចែកផ្លូវ​ជាមួយ​ក្លឹបនា​រដូវក្តៅ​នេះ។ លោក Erik ten Hag ចង់បានខ្សែបម្រើម្នាក់ទៀតមុនពេលទីផ្សារដោះដូរកីឡាករបិទបញ្ចប់ ហើយត្រូវបានគេជឿថា Hojbjerg ជាជម្រើសដ៏មានសក្តានុពល ខណៈកិច្ចព្រមព្រៀងលើខ្សែបម្រើ Amarat មានភាពស្រពិចស្រពិល។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Pierre-Emile Hojbjerg in line for new deal at Tottenham

គួរជម្រាបផងដែរថា ក្លឹបយក្សនៅអេស៉្បាញ Atletico Madrid ធ្លាប់បានដេញថ្លៃ ៣០លានផោន លើកីឡាករ Hojbjerg ម្តងរួចមកហើយតែបរាជ័យ ដោយសារភាគីសងខាងមិនយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន។ លើសពីនេះទៅទៀត Hojbjerg ក៏​បាន​បដិសេធ​នូវ​ឱកាស​ក្នុង​ការ​ចូលរួម​ជាមួយក្លឹបនៅ Saudi Pro-League ទោះបីជា​ត្រូវបាន​ផ្តល់​ប្រាក់​ឈ្នួល​ដ៏​ច្រើន​នៅ​មជ្ឈិមបូព៌ា​ក៏ដោយនោះ។ ការដេញរបស់បិសាចក្រហមនឹងចាប់ផ្តើមនៅពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

អត្ថបទទាក់ទង
  • Sponsor By 88BoL