
(បរទេស)៖ យោងតាមកាសែត The Telegraph បានអះអាងថា ក្លឹបបិសាចក្រហម Manchester United បានផ្តល់ឱកាសបើកការចរចាជាមួយខ្សែបម្រើវ័យ២៨ឆ្នាំ Pierre-Emile Hojbjerg របស់ក្លឹប Tottenham Hotspur ដោយកីឡាកររូបនេះមានឆន្ទៈចែកផ្លូវជាមួយក្លឹបនារដូវក្តៅនេះ។ លោក Erik ten Hag ចង់បានខ្សែបម្រើម្នាក់ទៀតមុនពេលទីផ្សារដោះដូរកីឡាករបិទបញ្ចប់ ហើយត្រូវបានគេជឿថា Hojbjerg ជាជម្រើសដ៏មានសក្តានុពល ខណៈកិច្ចព្រមព្រៀងលើខ្សែបម្រើ Amarat មានភាពស្រពិចស្រពិល។
គួរជម្រាបផងដែរថា ក្លឹបយក្សនៅអេស៉្បាញ Atletico Madrid ធ្លាប់បានដេញថ្លៃ ៣០លានផោន លើកីឡាករ Hojbjerg ម្តងរួចមកហើយតែបរាជ័យ ដោយសារភាគីសងខាងមិនយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន។ លើសពីនេះទៅទៀត Hojbjerg ក៏បានបដិសេធនូវឱកាសក្នុងការចូលរួមជាមួយក្លឹបនៅ Saudi Pro-League ទោះបីជាត្រូវបានផ្តល់ប្រាក់ឈ្នួលដ៏ច្រើននៅមជ្ឈិមបូព៌ាក៏ដោយនោះ។ ការដេញរបស់បិសាចក្រហមនឹងចាប់ផ្តើមនៅពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

Manchester United បានធ្វើការពិភាក្សាជាលើកដំបូងជាមួយ RB Leipzig សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធ Benjamin Sesko មកកាន់ទឹកដីOld Trafford។កីឡាករវ័យ 22 ឆ្នាំបានក្លាយជាគោលដៅអាទិភាពម្នាក់ទៀតសម្រាប់ក្រុមក្រោយពីពួកគេផ្ទេរយក Matheus Cunha ពី Wolver និង Bryan Mbeumo ពី Brentofrd រួចមក។ បើទោះបីជាបានជួបចរចារជាមួយតំណាងរបស់ Sesko ប៉ុន្តែតម្លៃខ្លួនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវើនៀកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះពិតជាមិនមានតម្លៃធូរថ្លៃពេកនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែប្រយុទ្ធឆ្នើមរូបនេះបើកចំហរការផ្លាស់មក Man.Utd ជាផ្លូវការណ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Newcastle United ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះដែរ ប៉ុន្តែ Manchester United គឺជាគោលដៅដែលជាទីពេញចិត្តរបស់ Sesko ។មួយវិញទៀតចំណាប់អារម្មណ៍លើ Sesko គឺទទួលបានការទាក់ទាញពីនាយកផ្នែកជ្រើសរើសកីឡាករគឺលោក Christopher Vivell ដែលរូបលោកគឺជាអ្នកធ្លាប់កោតសរសើរយ៉ាងទូលំទូលាយក្នុងការនាំយក Sesko មករួមក្រុម Red Bull Salzburg នៅពេលគាត់មានវ័យត្រឹមតែ ១៦ […]


