
បរទេស៖ Real Madrid ត្រូវបានគេរាយការណ៍ថា បានផ្តល់ឱកាសក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Anthony Martial របស់ Manchester United ក្នុងលក្ខខណ្ឌខ្ចីជើង។ យោងតាម Defensa Central តាមរយៈលោក Fichajes បានអះអាងថា Man Utd បានបង្ហាញពីឱកាសឱ្យ Real Madrid ចុះហត្ថលេខាលើ Martial ក្នុងកិច្ចសន្យាខ្ចីជើង។ របាយការណ៍នេះបានអះអាងបន្តថាសំណើនេះនឹងផ្តល់ឱ្យ Real Madrid នូវឱកាស ដើម្បីចុះហត្ថលេខាលើ Martial លើការផ្ទេរអចិន្ត្រៃយ៍នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែជម្រើសនៃការទិញនឹងមិនមានការបង្ខិតបង្ខំនោះទេ។
ទោះបីជា Real Madrid បានចុះហត្ថលេខាលើ Joselu ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅនេះ ជាជម្រើសខ្សែប្រយុទ្ធរបស់ពួកគេដែលត្រូវបានចុះខ្សោយក្រោយការចាកចេញរបស់ Karim Benzema ទៅកាន់ក្រុម Al Ittihad អារ៉ាប៊ីសាអូឌីត។ Real Madrid បន្តផ្សារភ្ជាប់ជាមួយនឹងកីឡាករអន្តរជាតិបារាំង Kylian Mbappe ប៉ុន្តែគាត់មើលទៅនឹងបន្តនៅជាមួយ Paris Saint-Germain យ៉ាងហោចណាស់មួយរដូវកាលទៀត។

បើទោះបីជាបានបំពេញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងពីក្លឹប Eintracht Frankfurt គឺHugo Ekitike ក្នុងតម្លៃផ្តល់ទៅអោយដំបូងគឺ ៦៩ លានផោនក៏ដោយ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Alexander Isak នៅតែមានចេតនាចង់ស្វែងរកជម្រើសរបស់គាត់សម្រាប់ការចាកចេញពីទឹកដី St.James Park នៅរដូវក្តៅនេះពោលគឺបន្ទាប់ពីខកខានដំណើរទេសចរណ៍ការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើមនៅទ្វីបអាស៊ី ។ក្លឹបបានជ្រើសរើសកីឡាករចំនួន ៣០ នាក់ ប៉ុន្តែ ខ្សែប្រយុទ្ធស៊ុយអែតIsak មិនបានរួមដំណើរដោយអវត្តមានដោយសាររបួសភ្លៅ។សម្រាប់ Liverpool នៅតែចាប់អារម្មណ៍លើការនាំយកកីឡាករវ័យ ២៥ ឆ្នាំ មកកាន់ទឹកដី Anfield ខណៈអ្នកចាត់ការក្លឹប Newcastle លោក Eddie Howe បាននិយាយថា Isak នឹងក្លាយជាផ្នែកមួយនៃក្រុមសម្រាប់ការប្រកួតនៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Isak ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបគ្រប់ការប្រកួត៤២លើកសម្រាប់ Newcastle កាលពីរដូវកាលមុនខណៈ Newcastle ទក់សាច់ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Celtic […]


