Close
Sponsor ads Featured-Image
Man Utd ទំនងបដិសេធសំណើរសារជាថ្មីពី​ West Ham សម្រាប់កំពូលខ្សែការពារ Maguire
ទំហំអក្សរ
តូច
ធំ

បរទេស៖ Manchester United ត្រូវបានគេរាយការណ៍ថាគ្រោងនឹងបដិសេធការដេញថ្លៃចុងក្រោយរបស់ West Ham United សម្រាប់ខ្សែការពារកណ្តាល Harry Maguire ដែលមិនពេញចិត្ត។ West Hamត្រូវបានគេជឿថា បានបន្តការពិភាក្សាលើកិច្ចព្រមព្រៀងមួយ សម្រាប់អតីតប្រធានក្រុមបិសាចក្រហម Maguire ដោយបានធ្វើការដេញថ្លៃ៣០លានផោនកាលពីខែមុន ប៉ុន្តែកិច្ចព្រមព្រៀងត្រូវបានបរាជ័យដោយសារតែ Maguire មិនព្រមចាកចេញពី Old Trafford ។ Maguire នឹងត្រូវខាតបង់ប្រាក់ឈ្នួលរបស់ខ្លួនដល់ទៅពាក់កណ្តាល់បើរូបគេសម្រេចចិត្តផ្ទេរទៅកាន់ក្លឹប West Ham ដោយរូបគេទទួលបានដល់ទៅ១២០,០០០ផោនឯណោះនៅក្លឹប Man Utd ខណៈនឹងទទួលបានត្រឹមតែ៧០,០០០ផោនប៉ុណ្ណោះក្រុម West Ham United ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manchester United's Harry Maguire after the match on August 14, 2023

ads

កិច្ចសន្យាបច្ចុប្បន្នរបស់ Maguire នៅសល់រយៈពេល២រដូវកាលទៀត ខណៈក្លឹប Man Utd បានផ្តល់សំណើរ៦លានផោនសម្រាប់ប្រាក់ឈ្នួលដែលនៅសេះសល់ ប៉ុន្តែវាត្រូវបានគេជឿជាក់ថា មិនទាន់គ្រប់គ្រាន់សម្រាប់ Maguire ក្នុងការដែលឲ្យរូបគេចាកចេញពី Old Trafford ។ យ៉ាងណាមិញ West Ham មានគម្រោងចង់ផ្តល់នូវសំណើរ៣០លានផោនម្តងទៀតដល់ក្លឹប Man Utd ដែលជាផ្នែកមួយនៃការផ្តល់ជូនប្រាក់ឈ្នួលដែលនៅសេះសល់ ប៉ុន្តែយ៉ាងណាមិញលើកនេះទំនងជាត្រូវក្លឹប Man Utd បដិសេធវិញម្តង។ គួរបញ្ជាក់ផងដែលថាក្លឹប Man Utd រីករាយនឹងឲ្យ Maguire ចាកចេញនៅពេលក្រោយ បន្ទាប់ពីមានរបាយការណ៍ថា Varane កំពុងរងរបួស និងត្រូវការជម្រើសជាច្រើននៅតំបន់ការពាររបស់លោក ខណៈរដូវកាលថ្មីទើបតែចាប់ផ្តើម៣សប្តាហ៍ប៉ុណ្ណោះ ៕

អត្ថបទទាក់ទង