Close
Close
Ads: 88BOL
West Ham បញ្ចប់កិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើហ្គាណាម្នាក់ ពីក្លឹប Ajax ដែលមានតម្លៃ ៤៧លានដុល្លារ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

(ទីក្រុងឡុងដ៏)៖ ក្លឹបអង់គ្លេស West Ham United បានសម្រេចបញ្ចប់លើការនាំយកខ្សែបម្រើ Mohammed Kudus ពីក្លឹបហូឡង់ Ajax ក្នុងកិច្ចព្រមព្រៀងតម្លៃដែលមិនត្រូវបានបង្ហាញជាក់លាក់ តែបើតាមរបាយការណ៍អាចស្ថិតក្នុងតម្លៃយ៉ាងហោចណាស់ ៣៨លានផោន ឬស្មើនឹង ៤៧លានដុល្លារ បូករួមជាមួយលក្ខខណ្ឌបន្ថែម។ កីឡាករសញ្ចាតិហ្គាណារូបនេះ ជាខ្សែបម្រើមានវ័យ ២៣ឆ្នាំ ក៏បានសម្រេចចុះកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្លឹប West Ham United ក្នុងនាមជាកីឡាករម្នាក់ទើបរកបាន ៣គ្រាប់ម្នាក់ឯងក្នុងការប្រកួតពាន Europa League ជួយក្រុម Ajax យកឈ្នះទៅលើក្រុម Ludogorets ៤ទល់នឹង១ កាលពីសប្តាហ៍មុននេះនៃជើងទី១ វគ្គជម្រុះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

West Ham United sign Mohammed Kudus | West Ham United F.C.

គួរបញ្ជាក់ផងដែរថា Kudus ជាកីឡាករម្នាក់ ដែលលេងបាន ៤រដូវកាលជាមួយក្លឹប Ajax រកបាន ២៧គ្រាប់ ក្នុង៨៧ប្រកួត ដោយរូបគេអាចរកបាន ១១គ្រាប់នារដូវកាលមុនរួមចំណែកជួយក្រុមឈរលេខរៀងទី៣ នៃលីគហូឡង់ Eredivisie។ Kudus បានក្លាយជាសមាជិកថ្មីទី២ ស្ថិតក្នុងការនាំយកដោយអ្នកចាត់ការលោក David Moyes ដែលផ្ទេរមកពី Ajax បន្ទាប់ពីខ្សែបម្រើ Edson Alverez ជាមួយនិងតម្លៃប្រហែល ៣៥លានផោន៕

ទស្សនានូវវីដេអូខាងក្រោម៖


ប្រភពព័ត៌មាន៖ BBC ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣

អត្ថបទទាក់ទង
  • Sponsor By 88BoL