

បន្ទាប់ពីលត់ Aston Villa ដល់ទៅ៥ទល់និង១នៅថ្ងៃបើកឆាកក្រុម Newcastle បានខកចិត្តក្រោយបរាជ័យនៅទឹកដី Etihad ក្នុងលទ្ធផល ១ទល់និង០ ក្រោមថ្វីជើង Man.City ខណៈLiverpool បានផ្តួល Bournemouth ៣ទល់និង១នៅសប្តាហ៏ទី២ ក្រោយបានត្រឹមស្មើ Chelsea នៅថ្ងៃបើកឆាក។ស្របពេលការប្រកួតរវាងក្រុមទាំងពីរនិងធ្វើឡើងនៅវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃអាទិត្យនេះជាមួយនិងប្រវត្តិជួបគ្នា១១លើកគ្រប់ក្របខណ្ឌប្រកួតគឺ Liverpool ឈ្នះ៩ដងក្នុងនោះLiverpool ធ្វើបាន Cleansheet ៣ដងសម្រាប់ការប្រកួតក្រៅដី ៣ដង ចុងក្រោយគ្រប់ក្របខណ្ឌប្រកួត។
១.ពត៌មានកីឡាករ Newcastle
ខ្សែបម្រើ Joelinton ត្រូវបានគេដកខ្លួនចេញដោយមានរបួសនៅក្នុងតង់ទីពីរពេលចាញ់ Man.City ដូច្នេះនៅមិនទាន់ដឹងច្បាស់ថារូបគេចូលលេងនៅឡើយទេ។ដូច្នេះទាំង Sean Longstaff ឬ Elliot Anderson នឹងប្រជែងគ្នាដើម្បីចាប់ផ្តើមជំនួសកន្លែងរបស់ Joelinton ចំណែក Emil Krafth (របួសសរសៃពទួរ) និង Joe Willock (ភ្លៅ) រ ប៉ុន្តែ Javier Manquillo ( របួសក្រលៀន) បានត្រលប់មកហ្វឹកហាត់វិញហើយ។
រិឯHarvey Barnes និងកីឡាករចំណូលថ្មី Lewis Hall និង Dan Burn នឹរំពឹងថានឹងបង្ហាញខ្លួនជម្រើសដំបូង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Pope; Trippier, Schar, Botman, Burn; Tonali, Guimaraes, Joelinton; Almiron, Isak, Barnes
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
២.ពត៌មានកីឡាករ Liverpool
Mac Allister បានវិលត្រលប់មកវិញក្រោយឈ្នះបណ្តឹងឧទ្ទរណ៏ទទួលកាតក្រហមពេលផ្ទះ Bournemouth ស្របពេលខ្សែការពារជប៉ុន Endo ក៏អាចចូលលេងលើកដំបូង។ប៉ុន្តែទាំង Curtis Jones (កជើង) និង Thiago Alcantara (ត្រគាក) មិនអាចចូលលេងខណៈ Ibrahima Konate នៅមិនទាន់ប្រាកដ ស្របពេល Trent Alexander-Arnold ត្រៀមចូលលេងក្រោយសះស្បើយរបួស។
Joel Matip និង Joe Gomez ត្រៀមខ្លួនរួចជាស្រេចជំនួស Konate ប្រសិនអវត្តមានស្របពេល Mohamed Salah នៅតែតាំងចិត្តលេងអោយក្រុម ទោះជា Al-Ittihad ផ្តល់សំណើរច្រើនសន្ធឺកសន្ធាប់ជាថ្នូរនិងការចាកចេញពី Merseyside មុនពេលទីផ្សារដោះដូរបិទបញ្ចប់នៅចុងខែនេះ បង្អួចបិទ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Mac Allister, Endo, Szoboszlai; Salah, Jota, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.លទ្ធផលទស្សន៏ទាយសម្រាប់ការប្រកួតគូនេះគឺ Newcastle ២: ២ Liverpool
ប្រភព:sportsmole&whoscored


Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធូរទ្រូងលោក Amorim ក្រោយខ្សែបម្រើ Man.Utd ជិតរកអនាគតថ្មីឃើញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer Leverkusen បាន១១៩ប្រកួតដូច្នេះដែរ។ គួរកត់សម្គាល់ថាកន្លងមក […]


