Close
Sponsor ads Featured-Image
Newcastle ចង់កែប្រែកំនត់ត្រាចាស់ពេលទទួលភ្ញៀវ Liverpool ដែលមានកំនត់ត្រាល្អក្រៅដី
ទំហំអក្សរ
តូច
ធំ

បន្ទាប់ពីលត់ Aston Villa ដល់ទៅ៥ទល់និង១នៅថ្ងៃបើកឆាកក្រុម Newcastle បានខកចិត្តក្រោយបរាជ័យនៅទឹកដី Etihad ក្នុងលទ្ធផល ១ទល់និង០ ក្រោមថ្វីជើង Man.City ខណៈLiverpool បានផ្តួល Bournemouth ៣ទល់និង១នៅសប្តាហ៏ទី២ ក្រោយបានត្រឹមស្មើ Chelsea នៅថ្ងៃបើកឆាក។ស្របពេលការប្រកួតរវាងក្រុមទាំងពីរនិងធ្វើឡើងនៅវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃអាទិត្យនេះជាមួយនិងប្រវត្តិជួបគ្នា​១១​លើក​គ្រប់ក្របខណ្ឌប្រកួតគឺ Liverpool ឈ្នះ៩ដងក្នុងនោះLiverpool ធ្វើបាន Cleansheet ៣ដងសម្រាប់ការប្រកួតក្រៅដី ៣ដង ចុងក្រោយ​គ្រប់​ក្របខណ្ឌប្រកួត។

១.ពត៌មានកីឡាករ Newcastle
ខ្សែបម្រើ Joelinton ត្រូវ​បាន​គេ​ដក​ខ្លួន​ចេញ​ដោយ​មាន​របួស​នៅ​ក្នុង​តង់​ទី​ពីរពេលចាញ់ Man.City ដូច្នេះនៅមិនទាន់ដឹងច្បាស់ថារូបគេចូល​លេងនៅ​ឡើយទេ។ដូច្នេះទាំង Sean Longstaff ឬ Elliot Anderson នឹងប្រជែងគ្នាដើម្បីចាប់ផ្តើមជំនួសកន្លែងរបស់ Joelinton ចំណែក Emil Krafth (របួសសរសៃពទួរ) និង Joe Willock (ភ្លៅ) រ ប៉ុន្តែ Javier Manquillo ( របួសក្រលៀន) បានត្រលប់មកហ្វឹកហាត់វិញហើយ។
រិឯHarvey Barnes និងកីឡាករចំណូលថ្មី Lewis Hall និង Dan Burn នឹរំពឹងថានឹងបង្ហាញខ្លួនជម្រើសដំបូង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Pope; Trippier, Schar, Botman, Burn; Tonali, Guimaraes, Joelinton; Almiron, Isak, Barnes
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

២.ពត៌មានកីឡាករ Liverpool
Mac Allister បានវិលត្រលប់មកវិញក្រោយឈ្នះបណ្តឹងឧទ្ទរណ៏ទទួលកាតក្រហមពេលផ្ទះ Bournemouth ស្របពេលខ្សែការពារជប៉ុន Endo ក៏អាចចូលលេងលើកដំបូង។ប៉ុន្តែទាំង Curtis Jones (កជើង) និង Thiago Alcantara (ត្រគាក) មិនអាចចូលលេងខណៈ Ibrahima Konate នៅមិនទាន់ប្រាកដ ស្របពេល Trent Alexander-Arnold ត្រៀមចូលលេងក្រោយសះស្បើយរបួស។
Joel Matip និង Joe Gomez ត្រៀមខ្លួនរួចជាស្រេចជំនួស Konate ប្រសិនអវត្តមានស្របពេល Mohamed Salah នៅតែតាំងចិត្តលេងអោយក្រុម ទោះជា Al-Ittihad ផ្តល់សំណើរច្រើនសន្ធឺកសន្ធាប់ជាថ្នូរនិងការចាកចេញពី Merseyside មុនពេលទីផ្សារដោះដូរបិទបញ្ចប់នៅចុងខែនេះ បង្អួចបិទ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Mac Allister, Endo, Szoboszlai; Salah, Jota, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.លទ្ធផលទស្សន៏ទាយសម្រាប់ការប្រកួតគូនេះគឺ Newcastle ២: ២ Liverpool
ប្រភព:sportsmole&whoscored

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
លត់ Inter Miami មិនអោយតដៃហើយ ! គ្រូ PSG នៅពោលពាក្យមិនអស់ចិត្តបែបនេះទៀត(មាន១វីដេអូ)
featured image

អ្នកចាត់ការទូទៅក្លឹប Paris Saint-Germain លោក Luis Enrique បានលើកឡើងដោយទទូចថាក្រុមរបស់គាត់បានបង្ហាញទម្រង់លេងដោយប្រើប្រាស់ថាមពលតិចជាងការប្រកួតលើកមុនៗជាពិសេសនៅតង់ទី២ ខណៈម្ចាស់ជើងឯកទ្វីបអឺរ៉ុប PSG បានផ្តួលគូប្រជែង Inter Miami ក្នុងតង់ទីពីរក្នុងអំឡុងពេលការប្រកួត FIFA Club World Cup កាលពីថ្ងៃអាទិត្យដោយលទ្ធផល ៤ទល់និង០កាលពីវេលាម៉ោង១១យប់ម្សិលមិញនេះ។សម្រាប់ Messi បានត្រឹមតែសោកស្តាយខណៈអតីតក្រុមរបស់ខ្លួនបានផ្តួលក្លឹបបច្ចុប្បន្នរបស់កីឡាករវ័យ ៣៨ឆ្នាំនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ លត់ Inter Miami មិនអោយតដៃហើយ ! គ្រូ PSG នៅពោលពាក្យមិនអស់ចិត្តបែបនេះទៀត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ៤គ្រាប់របស់PSG រកបានដោយ Joao Neves និងមួយគ្រាប់ពី Tomas Aviles (គ្រាប់បាល់ចូលទីខ្លួនឯង ) និង Achraf Hakimi ១គ្រាប់ចុងក្រោយបានបន្តអោយ PSG កក់កៅអីទៅវគ្គ ៨ក្រុម ខណៈម្ចាស់ជើងឯក Ligue 1 […]

ចុចអានបន្ត
អត្ថបទទាក់ទង