Close
Featured-Image
Sevilla ស្រេកឃ្លានជ័យជំនះលើកដំបូងពេលបើកទ្វារផ្ទះទទួលភ្ញៀវ Girona ដែលមិនទាន់ចាញ់សោះ
ទំហំអក្សរ
តូច
ធំ

Sevilla ស្រេកឃ្លានជ័យជំនះលើកដំបូងនៅរដូវកាលនេះ នៅពេលដែលពួកគេស្វាគមន៍ក្រុមភ្ញៀវ Girona ទៅកាន់ Estadio Ramon នៅយប់ថ្ងៃសៅរ៏ឈានចូលថ្ងៃអាទិត្យវេលាម៉ោង ២និង ៣០នាទីរំលងអធ្រាត។ក្រុមម្ចាស់ជើងឯក Europa League បានចាញ់ការប្រកួតបើកឆាក La Liga ចំនួនពីរប្រកួតជាមួយក្រុម Valencia និង Alaves និងកំពុងឈរនៅលេខរៀងទី ១៨ ក្នុងតារាង ខណៈ Girona ឈរនៅលេខរៀងទី ៤ ដោយទទួលបាន ៤ ពិន្ទុពីការប្រកួតពីរលើកដំបូងរបស់ពួកគេ។ សម្រាប់ Sevilla ទោះបីជាបានឈ្នះពាន Europa League ដើម្បីប៉ះប៉ូវ ក្រោយបញ្ចប់រដូវកាលចាស់ឈរនៅចំណាត់ថ្នាក់ទី១២នៅមិនទាន់ឈ្នះនោះទេពោលគឺ៤ប្រកួតចុងក្រោយគិតចាប់តំាងពីរដូវកាលចាស់និងថ្មី។សម្រាប់ Girona មានប្រវត្តិឈ្នះក្រៅដីតែ៣លើកប៉ុណ្ណោះនៅរដូវកាលចាស់។

១.ពត៌មានកីឡាករ
-ជម្រើស១១នាក់អាចនិងចូលលេង Dmitrovic; Navas, Bade, Gudelj, Pedrosa; Fernando, Rakitic; Ocampos, Suso, Lamela; Mir
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

២.ពត៌មានកីឡាករ
-ជម្រើស១១នាក់អាចនិងចូលលេង Gazzaniga; Martinez, Blind, D Lopez, Gutierrez; A Garcia; Tsygankov, Herrera, Martin, Savio; Stuani
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-១-៤-១
៣.លទ្ធផលទស្សន៏ទាយសម្រាប់គូនេះគឺ Sevilla ២:២ Girona
ប្រភព:sportsmole &whoscored

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទទាក់ទង