Close
Close
Ads: 88BOL
Arsenal ចង់ឈ្នះការប្រកួតសប្តាហ៏ទី ៣ ជាមួយប្រវត្តិល្អបំផុតពេលជួប Fulham កន្លងមក
ទំហំអក្សរ
តូច
ធំ

ជាជំនួបរវាងក្លឹបរួមទីក្រុងឡុងដ៏សប្តាហ៏ទី ៣ ខណៈកាំភ្លើងធំ Arsenal ត្រូវបើកទ្វារកីឡាដ្ឋាន Emirate ទទួលស្វាគមន៏ក្រុម Fulham បន្ទាប់ពី ពួកគេបានផ្តួលក្លឹបរួមទីក្រុង២រួចមកហើយនោះគឺ Nottingham Forest ២ ទល់និង ១ និង Crystal Palace​ ១ ទល់និង ០។
ប្រវត្តិជួបគ្នា ១៦លើកចុងក្រោយគ្រប់ក្របខណ្ឌប្រកួតគឺមិនដែលចាញ់ Fulham ទេ ខណៈជួបគ្នានៅក្របខណ្ឌ EPL គឺ Arsenal ផ្តួល ៦លើកចុងក្រោយ ដោយរកបានមិនតិចជាង៣គ្រាប់ទេ។

១.ពត៌មានកីឡាករArsenal
ខ្សែការពារ Tomiyasu របស់ក្រុម Arsenal មិនមានវត្តមានចូលលេងក្រោយនៅជាប់បម្រាមព្យួរខណៈ ខ្សែការពារ Jurrien Timber អវត្តមានយូរ ដោយសាររបួសសរសៃពួរ។Gabriel Jesus បានត្រលប់មកហ្វឹកហាត់ពេញលេញវិញបន្ទាប់ពីរបួសជង្គង់រីឯOleksandr Zinchenko ក៏​មាន​កាយ​សម្បទា​ពេញលេញ​វិញ​ដែរ​បន្ទាប់​ពី​ធ្លាក់​ចេញ​ពី​កៅអី​បម្រុង​ទល់​នឹង Palace និងត្រៀមចូលលេងជំនួស Tomiyasu នៅ​ខាង​ឆ្វេង ដែល Kieran Tierney នៅ​តែ​មិន​អាច​ចូលលេងនិងអាចផ្លាស់ទៅ Real Sociedad។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ramsdale; White, Saliba, Gabriel, Zinchenko; Odegaard, Rice, Havertz; Saka, Nketiah, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

២.ពត៌មានកីឡាករFulham
សម្រាប់ក្រុមFulham មិនមានបញ្ហាចោតនោះទេ ខណៈJoao Palhinha អាចត្រលប់មកវិញក្នុងសប្តាហ៍នេះ បន្ទាប់ពីជាសះស្បើយពីរបួសស្មា។
Tim Ream មិនមានវត្តមានដោយជាប់បម្រាម ខណ់ Aleksandar Mitrovic មានរបួសកជើងខណៈខ្សែប្រយុទ្ធមិកស៊ិកRaul Jiminez នឹងដឹកនាំ​ក្រុមម្តងទៀត។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Leno; Tete, Diop, Bassey, Robinson; Reed, Palhinha; Traore, Pereira, Decordova-Reid; Jimenez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.លទ្ធផលទស្សន៏ទាយសម្រាប់គូនេះគឺ Arsenal ២ : ១ Fulham
ប្រភព:sportsmole &whoscored

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL