
ក្រុមអធិរាជស Real Madrid មានបំណងចង់យកឈ្នះការប្រកួតបើកឆាករដូវកាលថ្មីលើកទី៣ជាប់ ៗគ្នានៅពេលពួកគេធ្វើដំណើរទៅផ្ទះ Celta Vigo នៅរាត្រីថ្ងៃសុក្រឈានចូលថ្ងៃសៅរ៏វេលាម៉ោង ២និង៣០នាទីរំលងអធ្រាត។បច្ចុប្បន្នក្រុម Los Blancos កំពុងឈរនៅលើកំពូលតារាងដោយមាន ៦ពិន្ទុ ដោយបានយកឈ្នះក្រុម Athletic Bilbao និង Almeria ខណៈCelta Vigo ឈរនៅលេខរៀងទី 16 ដែលមានត្រឹមតែមួយពិន្ទុប៉ុណ្ណោះពីការប្រកួតពីរលើកដំបូងនៃរដូវកាលនេះ។ទោះយ៉ាងណាអតីតគ្រូបង្វឹកលោក Rafael Benitez វ័យ ៦៣ ឆ្នាំនឹងត្រូវបើកទ្វាកីឡាដ្ឋានដឹកនាំក្រុមលេងទល់និងអតីតក្លឹបដែលរូបលោកធ្លាប់ គ្រប់គ្រងនៅចន្លោះខែមិថុនា ២០១៥ ដល់ខែមករា ២០១៦កន្លងទៅ។
ប្រវត្តិក្រុមទាំងពីរធ្លាប់ជួបគ្នា១៤លើកគ្រប់ក្របខណ្ឌប្រកួតគឺ Real Madridយកឈ្នះ៦លើកចុងក្រោយគ្រប់ក្របខណ្ឌប្រកួតនិងរកបានគ្រាប់បាល់យ៉ាងតិច២គ្រាប់។
១.ពត៌មានកីឡាករCelta Vigo
ជម្រើស១១នាក់ដំបូងអាចនិងចូលលេងមាន: Villar; Mingueza, Starfelt, Nunez, Sanchez; De la Torre, Beltran, Sotelo, Bamba; Larsen, Aspas
ការចាកចេញរបស់ Gabri Viega ទៅ Napoli គឺបានបន្សល់ទុកនៅចន្លោះប្រហោងសម្រាប់ម្ចាស់ផ្ទះ Hugo Sotelo បានចាប់ផ្តើមជំនួសកន្លែងរបស់គាត់កាលពីសប្តាហ៍មុន ប៉ុន្តែត្រូវបានប្តូរជំនួសដោយ Joseph Aidoo ។Gonçalo Paciência និង Carles Pérez បានរង របួសដូច្នេះ Celta គួរប្រើប្រាស់ ទម្រង់ ៤-៤-២ ទល់នឹងក្រុម Madrid ដ៏គ្រោះថ្នាក់ក្រោយពីពួកគេរបាន៥ គ្រាប់ក្នុង២ ប្រកួតបើកឆាកនោះ។
ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-២
២.ពត៌មានកីឡាករReal Madrid
Real Madrid អាចនិងដាក់អោយCamavingaចូលមកជំនួសកីឡាករជើងចាស់ Toni Kroos ។ទោះយ៉ាងណាលោក Ancelotti ហាក់ដូចជា ពេញចិត្តនឹង Fran Garcia ជាខ្សែការពារឆ្វេងដំបូងរបស់គាត់ ។រីឯ Jude Bellingham ក្រោយស៊ុតបញ្ចូលទីបាន ៣ គ្រាប់ត្រឹម ២ប្រកួតប៉ុណ្ណោះ គួរតែអង្គុយកៅអីបម្រុងបន្ទាប់ពី Vinícius និង Rodrygo។
ជម្រើស១១នាក់ដំបូងអាចនិងចូលលេងមាន : Kepa; Carvajal, Rudiger, Alaba, Garcia; Valverde, Tchouameni, Camavinga; Bellingham; Rodrygo, Vinicius
ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-១-២
៣.លទ្ធផលទស្សន៏ទាយសម្រាប់គូនេះគឺ Celta Vigo 0:២ Real Madrid

បរទេសៈ លោក Zinedine Zidane បង្ហាញចំណាប់អារម្មណ៍ និងជឿជាក់ថា Andres Iniesta ត្រូវបានមើលរំលងក្នុងការឈ្នះពានរង្វាន់ Ballon d’Or នៅក្នុងឆ្នាំ២០១០ ទោះបីជារូបគេគឺជាផ្នែកដ៏សំខាន់ដែលបានជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះ World Cup ជាមួយនឹងគ្រាប់បាល់ជ័យជម្នះនៅវគ្គផ្តាច់ព្រ័ត្រ។ Iniesta បានបញ្ចប់នៅចំណាត់ថ្នាក់ក្រោយ Lionel Messi ដែលបានជាម្ចាស់ជើងឯកបាល់មាសនាពេលនោះ។ Zidane បាននិយាយថា Iniesta បានធ្វើឲ្យមនុស្សគ្រប់គ្នាមានក្តីស្រមៃមួយ ហើយរូបគេសាកសមនឹងទទួលបានវា សម្រាប់ការលះបង់ឲ្យក្លឹប និងក្រុមជម្រើសជាតិ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd កំពុងរៀបចំផែនការអភិវឌ្ឃន៍យុវជនឆ្នើមម្នាក់ ដូចជំនាន់ Paul Pogba សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លោក Pascal Ferré ជា France Football’s then-editor បានធ្វើការសុំទោសទៅដល់ Iniesta ក្នុងឆ្នាំ២០១៨ ដោយបាននិយាយថា “សូមអ្នកលើកលែងឲ្យពួកយើង Andres,..ប្រាកដណាស់ ក្នុងចំណោមការខកចិត្តទាំងអស់នៅក្នុងបញ្ជីអ្នកឈ្នះ Ballon […]



