

អ្នកចាត់ការទូទៅក្រុមអធិរាជស Real Madrid លោក Carlo Ancelotti តែងតេកោតសរសើរដល់ខ្សែប្រយុទ្ធឆ្នើមរបស់ Napoli គឺ Victor Osimhen ប៉ុន្តែទីបំផុតក្រុមជើងឯកទ្វីបអឺរ៉ុប ១៤សម័យ បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែបម្រើJude Bellingham ជំនួសវិញ។Osimhen ខ្សែប្រយុទ្ធអន្តរជាតិនីហ្សេរីយ៉ាងស៊ុតបញ្ចូលទីបាន ២៦ គ្រាប់ក្នុងលីគកាលពីរដូវកាលមុនដើម្បីឈ្នះ ស្បែកជើងមាស Serie A និងបន្តស៊ុតបញ្ចូលទី ២គ្រាប់ ដងក្នុងការប្រកួតលីកដំបូងនៃរដូវកាលថ្មីនេះ។
លោក Ancelotti អ្នកចាត់ការសញ្ចាតិអ៊ីតាលីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយយ៉ាងដូច្នេះថាៈ Osimhen គឺជាខ្សែប្រយុទ្ធដ៏មុតស្រួចម្នាក់នៅអឺរ៉ុប ប៉ុន្តែយើងមិនបានគិតគាត់ជាគោលដៅអាទិភាពទេ ។ការពិតយើងបានស្វែងរកខ្សែប្រយុទ្ធដើម្បីបំពេញចន្លោះរបស់ Benzema នោះគឺការមកដល់របស់ Bellingham ដែលកំពុងធ្វើការងារបានល្អរួចទៅហើយ។ទោះយ៉ាងណាReal Madrid បានរកឃើញខ្សែប្រយុទ្ធជួរមុខសញ្ជាតិអេស្បាញមួយរូបមកពង្រឹងតួនាទីតំបន់ប្រយុទ្ធផងដែរនោះគឺ Joselu ដែលទិញពីក្លឹប Espanyol ដោយពាក់អាវលេខ ៩។ទោះយ៉ាងណាការធ្វើបច្ចុប្បន្នភាពចុងក្រោយបានអោយដឹងថា Real Madrid នៅតែរៀបចំផែនការដេញថ្លៃចុងក្រោយសម្រាប់ការផ្ទេរយក Kylian Mbappe មុនរដូវកាល២០២៤-២០២៥ចាប់ផ្តើមផងដែរ។
ប្រភព:tribuna
វីដេអូ:គ្រាប់បាល់ Osimhen រកបានកាលពីរដូវកាល ២០២២-២០២៣
វីដេអូ:គ្រាប់បាល់ Osimhen រកបាន២គ្រាប់ពេលប្រកួតជាមួយFrosinone


ក្លឹប Paris Saint-Germain និងមិនមានវត្តមានកីឡាករឆ្នើម២រូបគឺខ្សែការពារ William Pacho ទទួលបានកាតក្រហមនៅនាទីទី ៨២ មិនទាន់អស់ចិត្តខណៈខ្សែការពារស្លាបឆ្វេង Lucas Hernandez បានបន្តរងការបណ្តេញចេញនៅនាទីទី ៩០ នៃម៉ោងបន្ថែមពេលពួកគេទម្លាក់ក្រុម Bayern Munich ចេញពីក្របខណ្ឌ FIFA Club World Cup វគ្គ៨ក្រុមចុងក្រោយ ។ ដូច្នេះកីឡាករទាំងពីរ នឹងត្រូវរងការព្យួរសម្រាប់ការប្រកួតដែលនៅសល់ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ល្អអីយ៉ាងនេះ! ខ្សែប្រយុទ្ធ Chelsea បាញ់២គ្រាប់ម្នាក់ឯង កក់កៅអីវគ្គផ្តាច់ព្រ័ត្រ CWC ២០២៥ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាកំលុងពេលអវត្តមានរបស់Pacho កីឡាករអន្តរជាតិអេក្វាឌ័រ និងកីឡាករអន្តរជាតិបារាំងLucas គ្រូបង្វឹកសញ្ជាតិអេស្បាញលោក Luis Enrique នឹងត្រៀមរៀបចំយុទ្ធសាស្រ្តថ្មីដោយពឹងផ្អែកលើខ្សែការពារ Lucas Beraldo កីឡាករសញ្ជាតិប្រេស៊ីល និង មិត្តរួមជាតិដែលជាកាពីតែនក្រុមតែម្តងMarquinhos សម្រាប់ការប្រកួតដែលនៅមាននោះ។ ជជាមួយគ្នានេះផងដែរក្រុម PSG […]



