Close
Close
Ads: 88BOL
នោះ!កីឡាករដែល Man.Utd ចង់បានត្រូវក្លឹបកំនត់កាលបរិច្ឆេទដេញថ្លៃលើកចុងក្រោយ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Man. United មានពេលត្រឹមថ្ងៃសុក្រចុងសប្តាហ៏នេះដើម្បីដេញថ្លៃ​និងឈានដល់ការបញ្ចប់កិច្ចព្រមព្រៀងក្នុងការផ្ទេរយកខ្សែបម្រើឆ្នើមក្រុម Fiorentina កីឡាករ Sofyan Amrabat បន្ទាប់ពីក្លឹបអ៊ីតាលីបានកំណត់ថ្ងៃផុតកំណត់រឺឪសានវាទសម្រាប់ការចាកចេញរបស់កីឡាកររូបនេះ​គួរកត់សម្គាល់ថាតារាឆ្នើមសញ្ជាតិ​ម៉ារ៉ុកបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប Man Utd ជុំវិញការផ្ទេរទៅកាន់កីឡដ្ឋាន Old Trafford ប៉ុន្តែក្លឹបជើងឯកអង់គ្លេស​២០​សម័យ​នៅមិនទាន់ដេញថ្លៃជាផ្លូវការណ៏ណាមួយសម្រាប់កីឡាកររូបនេះនៅឡើយទេ ក៏ព្រោះតែក្លឹបបានបរាជ័យ ក្នុងការបញ្ចេញលក់កីឡាករ Donny van de Beek និង Scott McTominay។ដូច្នេះក្រុមនៅឡើយមិនទាន់ហ៊ានបញ្ចេញទឹកប្រាក់ជុំវិញការដេញថ្លៃកីឡាករ វ័យ២៧ឆ្នាំរូបនេះដើម្បីគោរព​តាម​ច្បាប់ Financial Fair Play ។


ទោះយ៉ាងណា Man Utd កំពុងតែសម្លឹងរកខ្សែបម្រើបន្ថែមដើម្បីពង្រឹងក្រុមក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ បន្ទាប់ពី Mason Mount បាន​រងរបួស​និងអវត្តមានរហូតដល់ពាក់កណ្តាលខែកញ្ញាក្នុងការប្រកួតបរាជ័យចាញ់ Tottenham កាលពីថ្ងៃអាទិត្យ។
ប្រភព:metro
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL