

Man. United មានពេលត្រឹមថ្ងៃសុក្រចុងសប្តាហ៏នេះដើម្បីដេញថ្លៃនិងឈានដល់ការបញ្ចប់កិច្ចព្រមព្រៀងក្នុងការផ្ទេរយកខ្សែបម្រើឆ្នើមក្រុម Fiorentina កីឡាករ Sofyan Amrabat បន្ទាប់ពីក្លឹបអ៊ីតាលីបានកំណត់ថ្ងៃផុតកំណត់រឺឪសានវាទសម្រាប់ការចាកចេញរបស់កីឡាកររូបនេះគួរកត់សម្គាល់ថាតារាឆ្នើមសញ្ជាតិម៉ារ៉ុកបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប Man Utd ជុំវិញការផ្ទេរទៅកាន់កីឡដ្ឋាន Old Trafford ប៉ុន្តែក្លឹបជើងឯកអង់គ្លេស២០សម័យនៅមិនទាន់ដេញថ្លៃជាផ្លូវការណ៏ណាមួយសម្រាប់កីឡាកររូបនេះនៅឡើយទេ ក៏ព្រោះតែក្លឹបបានបរាជ័យ ក្នុងការបញ្ចេញលក់កីឡាករ Donny van de Beek និង Scott McTominay។ដូច្នេះក្រុមនៅឡើយមិនទាន់ហ៊ានបញ្ចេញទឹកប្រាក់ជុំវិញការដេញថ្លៃកីឡាករ វ័យ២៧ឆ្នាំរូបនេះដើម្បីគោរពតាមច្បាប់ Financial Fair Play ។
ទោះយ៉ាងណា Man Utd កំពុងតែសម្លឹងរកខ្សែបម្រើបន្ថែមដើម្បីពង្រឹងក្រុមក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ បន្ទាប់ពី Mason Mount បានរងរបួសនិងអវត្តមានរហូតដល់ពាក់កណ្តាលខែកញ្ញាក្នុងការប្រកួតបរាជ័យចាញ់ Tottenham កាលពីថ្ងៃអាទិត្យ។
ប្រភព:metro
វីដេអូ:


(សហរដ្ឋអាមេរិក)៖ ក្លឹបយក្សព័រទុយហ្គាល់ Benfica បានយកឈ្នះទៅលើក្លឹប Bayern Munich ក្នុងលទ្ធផល ១:០ ដើម្បីឈានទៅរកការប្រកួត Club World Cup វគ្គ១៦ក្រុមចុងក្រោយ៕អត្ថបទកំពុងចាប់អារម្មណ៍៖ នោះ ! Messi រកការព្រមានពីអតីតមិត្តរួមក្រុមមុនជួបក្លឹបចាស់ (១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖


