

ធូរស្បើយបន្តិច!ខ្សែបម្រើ Liverpool រួចផុតបទចោទប្រកាន់រងការព្យួរ ៣ ប្រកួត (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ
ក្រោយទទួលរងកាតក្រហមកំលុងពេលផ្តួលក្រុមភ្ញៀវBournemouth ក្នុងលទ្ធផល ៣ទល់និង១ កាលពីថ្ងៃសៅរ៏សប្តាហ៏មុនកីឡាករ Alexis Mac Allister របស់ ក្រុមហង្សក្រហម Liverpool ត្រូវបានចាត់ទុកជាមោឃៈរឺលុបចោលបន្ទាប់ពីការប្តឹងតវ៉ាដោយជោគជ័យលើករណីនេះ។ខ្សែបម្រើនិងជាសមាជិកជ័យលាភី World Cup ២០២២ សញ្ជាតិអាហ្សង់ទីនវ័យ ២៤ ឆ្នាំត្រូវបានបណ្តេញចេញនិងព្យួរការប្រកួតចំនួន ៣ បន្ទាប់ពីបានទាត់ជើងគូបដិបក្សកីឡាករ Ryan Christie នៅនាទីទី៥៨ នៅកីឡដ្ឋាន ។
ទោះយ៉ាងណាក្រោយកើតហេតុគ្រូបង្វឹកលោក Jurgen Klopp បានលើកឡើងថាការសម្រេចចិត្តនេះគឺពិតជាធ្ងន់ធ្ងរពេកហើយដូច្នេះពួកគេបានប្តឹងឧទ្ធរណ៍ ហើយគណៈកម្មការនិយតកម្មឯករាជ្យរបស់សមាគមកីឡាបាល់ទាត់អង់គ្លេសកក្រោមការដឹកនាំរបស់ FA បានដកការព្យួរនេះ។
ប្រភព:BBC
វីដេអូ:
អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រៅពីដាក់អាវស្លាកលេខ២០ចូលនិវត្តន៍ ! Liverpool បន្តខ្នះខ្នែងធ្វើរឿងសំខាន់មួយនេះដល់ Diogo Jota (មាន១វីដេអូ)
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទទាក់ទង

1 week ago .
629 Views
ទៀត! មិនមាន Arsenal ប៉ុន្តែ Rio Ferdinand ថាមានតែក្លឹប២នេះអាចប្រជែងពាន EPL បាន

2 weeks ago .
91 Views
ហេតុតែចង់បាន! Liverpool ដាក់«កីឡាករ២រូប»ជាថ្នូរទិញខ្សែប្រយុទ្ធឆ្នើមម្នាក់