Close
Sponsor ads Featured-Image
Greenwood អាចរកចំណូលបាន ១០លានផោនក្នុងមួយឆ្នាំ ប្រសិនបើចាកចេញពី Man Utd ទៅក្លឹបអារ៉ាប់មួយនេះ
ទំហំអក្សរ
តូច
ធំ

(អារ៉ាប់)៖ បន្ទាប់ពីមានការរំពឹងទុកជាច្រើនខែ វាត្រូវបានគេបញ្ជាក់នៅរសៀលថ្ងៃច័ន្ទនេះថា កីឡាករ Mason Greenwood វ័យ ២១ឆ្នាំ និងក្លឹបបិសាចក្រហម Manchester United បានព្រមព្រៀងគ្នាទៅវិញទៅមកហើយថាសម្រេចចែកផ្លូវគ្នា។ ចាប់តាំងពីថ្ងៃប្រកាសនេះមក Greenwood ត្រូវបានផ្សារភ្ជាប់នូវការចាប់អារម្មណ៍ពីបណ្តាក្លឹបធំៗជាច្រើនមិនថាក្លឹបនៅតំបន់អឺរ៉ុប ឬក៏អាស៊ីឡើយ។ ស្របពេលមានការចាប់អារម្មណ៍ពីសំណាក់ក្លឹបនៅអារ៉ាប៊ីសាអូឌីត Al Ettifaq ដែលមានអ្នកចាត់ការទូទៅលោក Steven Gerrard ដោយពួកគេបានត្រៀមផ្តល់ជូន Greenwood នូវកិច្ចសន្យាដ៏ធំចំនួន ១០លានផោនក្នុងមួយឆ្នាំ។ ក្រៅពីក្លឹប Al Ettifaq នៅមានក្លឹប Roma របស់អ៊ីតាលីនៅលីគ Serie A ក្លឹបយក្សទួរគី Galatasaray និង Istanbul Basaksehir នៅលីគ Super Lig ក៏ចាប់អារម្មណ៍លើ Greenwood ខ្លាំងផងដែរ។ រហូតមកដល់រដូវក្តៅនេះ Al Ettifaq បានចំណាយប្រាក់យ៉ាងច្រើនដើម្បីនាំយក Moussa Dembele, Jack Hendry និងអតីតប្រធានក្រុម Liverpool កីឡាករ Jordan Henderson មានប្រាក់ឈ្នួលប្រមាណ ៧០០,០០០ផោនក្នុងមួយសប្តាហ៍។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manchester United: Mason Greenwood targeted by the Saudi Pro League

ads

ប្រភព៖ The Sun

អត្ថបទកំពុងចាប់អារម្មណ៍៖
ទោះបីឈ្នះ Juventus ! ប៉ុន្តែហ្វេន Real លែងមានទំនុកចិត្តលើខ្សែការពារឆ្នើមរូបនេះ
featured image

 (USA)៖ ក្លឹបអធិរាជស Real Madrid បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយក្នុងពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីបានយកឈ្នះទៅលើក្រុមសេះបង្កង់ Juventus ក្នុងលទ្ធផល ១:០។ បើទោះជាក្រុមឈ្នះយ៉ាងនេះក្តី អ្នកគាំទ្រ Real Madrid បានបញ្ចេញមតិជាច្រើនសឹងតែដូចៗគ្នាទាំងបែបនេះថា ពួកគេលែងមានទំនុកចិត្តទៅលើខ្សែការពារឆ្នើម Antonio Rudiger បន្តទៀត ក្រោយរូបគេវិលត្រឡប់មកក្រុមវិញ បន្ទាប់ពីជាពីរបួស ខណៈនៅតំបន់ការពារកណ្តាលមានភាពផុយស្រួយ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ពេលទិញថ្លៃកប់ ពេលលក់សែនថោក! Chelsea លក់អ្នកចាំទីខ្លួន ក្នុងតម្លៃមិនគួរឲ្យជឿ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង