វីរបុស និង ជាអ្នកវិភាគកីឡាប្រចំាទូរទស្សន៏ Sky Sports លោក Gary Neville បាននិយាយរិះគន់ពីចំណាត់ការរបស់ក្លឹប Manchester United លើការស៊ើបអង្កេតករណីខ្សែប្រយុទ្ធ Mason Greenwood ថាជារឿងដែអាក្រក់និងពណ៌នា និងខ្វះភាពជាអ្នកដឹកនាំខណៈខ្សែប្រយុទ្ធជំនាញប្រើជើងឆ្វេង ២១ ឆ្នាំនឹងចាកចេញពីក្លឹបដោយកិច្ចព្រមព្រៀងទៅវិញទៅមកបន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងរយៈ ពេលប្រាំមួយខែ។Greenwood បានទទួលរងការចោទប្រកាន់បានប្រើប្រាស់អំពើហិង្សា និង ការប៉ុនប៉ងរំលោភ ដែលប្រព្រឹត្តលើមិត្តស្រីមិនទាន់រៀបការ របស់ខ្លួនកាលពីពីខែកុម្ភៈកន្លងទៅ។
Neville អតីតខ្សែការពារ វ័យ៤៨ឆ្នាំធ្លាប់លេងអោយ Man.Utd ៦០២ប្រកួតបានបន្ថែមថាៈ វាច្បាស់ណាស់តាំងពីថ្ងៃដំបូងថាគាត់នឹងមិនលេងឱ្យ Man. United ម្តងទៀតបានទេ ។អ្វីទាំងអស់ ទាមទារការសើបអង្កេតមួយដ៏ច្បាស់លាស់ តែវាជារឿងកំសោយមួយរួចទៅហើយ។វាមិនមានប្រសិទ្ធិ ភាពនិងផ្តល់នូវរឿងល្អសម្រាប់ក្លឹបនោះទេ ហើយដំណោះស្រាយកាន់តែឃ្លាតឆ្ងាយក្រៅពីជម្រើសចែកផ្លូវនោះ បើទោះបីជាជនបង្កបានទទួលនូវ រាល់កំហុសឆ្គងក៏ដោយចុះ។
ប្រភព:BBC
វីដេអូ Greenwood

ទីបំផុតក្រុមឥន្ទ្រីយ៏ដែកអាឡឺម៉ង់បានតែងតាំងលោក Julian Nagelsmann ជាគ្រូបង្វឹករបស់ពួកគេក្នុងកិច្ចសន្យារហូតដល់ខែកក្កដាឆ្នាំ ២០២៤ ខណៈដែលអ្នកចាត់ការ មានវ័យត្រឹមតែ ៣៦ ឆ្នាំរូបនេះនិងចូលមកដឹកនាំបន្តពីលោក Hansi Flick ដែលត្រូវបានក្លឹបបណ្តេញចេញពីតំណែងក្រោយប្រកួតមិត្តភាពចាញ់ជប៉ុនក្នុងលទ្ធផល ៤ទល់និង១ កាលពីដើមខែកញ្ញាកន្លងទៅ។គួរកត់សម្គាល់ថាលោក Nagelsmann មិនមានក្លឹបដឹកនាំនោះទេ ក្រោយពីត្រូវក្លឹបBavarian បញ្ចប់តួនាទីក្នុងខែមីនា ក្រោយចូលមកដឹកនាំនៅកីឡដ្ឋាន Allianz Arena បានជិត២ឆ្នាំស្របពេលប្រទេសអាឡឺម៉ង់ដែលនិងត្រូវធ្វើជាម្ចាស់ផ្ទះប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប២០២៤ចាប់ពីថ្ងៃទី ១៤ ខែមិថុនាដល់ថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២៤ ។ អតីតគ្រូបង្វឹក RB Leipzig រូបនេះផងដែរបានបញ្ចេញយោបល់ក្រោយមានឪកាសចូលមកដឹកនាំក្រុមជម្រើសជាតិយ៉ាងដូច្នេះថាៈយើងមានការប្រកួតជើងឯកអឺរ៉ុបនៅក្នុងប្រទេសរបស់យើង។ នោះជាអ្វីដែលពិសេសអ្វីមួយដែលកើតឡើងរៀងរាល់ពីរបីទសវត្សរ៍ម្តងុំ។ខ្ញុំមានបំណងប្រាថ្នាដ៏អស្ចារ្យក្នុងការប្រកួតប្រជែងនេះ។ ហើយយើងនឹងរួមគ្នាក៏សាង និង ពង្រឹងក្រុមអោយបានល្អឡើងវិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ Cristiano Ronaldo បន្តបញ្ចេញសមត្ថភាពរកបានគ្រាប់បាល់២គ្រាប់ ខណៈ Al-Nassr ផ្តួល Al-Ahli (មានវិដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការដឹកនាំដំបូងរបស់លោក Nagelsmann នឹងត្រូវប្រកួតមិត្តភាពជាមួយសហរដ្ឋអាមេរិកក្នុងរដ្ឋ Connecticut នៅថ្ងៃទី […]

