Close
Sponsor ads Featured-Image
ស្តាយទេពកោសល្យ!វីរបុរស Man.Utd រិះគន់ក្លឹបមុនពេលចែកផ្លូវជាមួយខ្សែប្រយុទ្ធរូបនេះ(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

វីរបុស និង ជាអ្នកវិភាគកីឡាប្រចំាទូរទស្សន៏ Sky Sports លោក Gary Neville បាននិយាយរិះគន់ពីចំណាត់ការរបស់ក្លឹប Manchester United លើការស៊ើបអង្កេតករណីខ្សែប្រយុទ្ធ Mason Greenwood ថាជារឿងដែអាក្រក់និងពណ៌នា និងខ្វះភាពជាអ្នកដឹកនាំខណៈខ្សែប្រយុទ្ធជំនាញប្រើ​ជើងឆ្វេង ​​២១ ឆ្នាំនឹងចាកចេញពីក្លឹប​ដោយកិច្ចព្រមព្រៀង​ទៅវិញទៅមកបន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងរយៈ ពេលប្រាំមួយខែ។​Greenwood បានទទួល​រងការចោទប្រកាន់បានប្រើប្រាស់អំពើហិង្សា និង ការប៉ុនប៉ងរំលោភ ដែលប្រព្រឹត្តលើមិត្តស្រីមិនទាន់រៀបការ របស់ខ្លួនកាល​ពីពីខែកុម្ភៈកន្លងទៅ។


Neville អតីតខ្សែការពារ វ័យ៤៨ឆ្នាំធ្លាប់លេងអោយ Man.Utd ៦០២ប្រកួតបានបន្ថែមថាៈ វាច្បាស់ណាស់តាំងពីថ្ងៃដំបូងថាគាត់នឹងមិនលេងឱ្យ Man. United ម្តងទៀតបានទេ ។អ្វីទាំងអស់ ទាមទារការសើបអង្កេតមួយដ៏ច្បាស់លាស់ តែវាជារឿងកំសោយមួយរួចទៅហើយ។វាមិនមានប្រសិទ្ធិ ភាពនិងផ្តល់នូវរឿងល្អសម្រាប់ក្លឹបនោះទេ ហើយដំណោះស្រាយកាន់តែឃ្លាតឆ្ងាយក្រៅពីជម្រើសចែកផ្លូវនោះ បើទោះបីជាជនបង្កបានទទួលនូវ រាល់កំហុសឆ្គងក៏ដោយចុះ។
ប្រភព:BBC
វីដេអូ Greenwood

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
សោកស្តាយណាស់! កីឡាករអេស្បាញទទួលមរណៈភាពក្រោយសន្លប់អត់ដឹងខ្លួន២០ថ្ងៃដោយសារគ្រោះថ្នាក់ចរាចរណ៍
featured image

ក្លិប Las Palmas ដែលត្រៀមលេងនៅលីកទី២របស់អេស្ប៉ាញបានប្រកាសជាផ្លូវការណ៍ពីការទទួលមរណៈភាពរបស់កីឡាករខ្សែការពារស្លាបឆ្វេងមានវ័យទើបទែ 23 ឆ្នាំ Zeben Ramos ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីគាត់ត្រូវបានសង្គ្រោះនៅក្នុងមន្ទីរពេទ្យក្រោយពីសន្លប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តនិងរថយន្តខណៈ ខ្សែ​ការពារ​វ័យ​ក្មេង​រូប​នេះ​ជួបរឿងអកុសល​កាល​ពី​ថ្ងៃ​ទី ៩ ខែ​មិថុនាមកម្លេះនៅឯ Arucas នៅលើ Gran Canaria ។គាត់​បាន​សន្លប់​ប្រហែល​ពីរ​សប្តាហ៍​មុន​ជា​អកុសល​បាន​ស្លាប់​ដោយសារ​របួស​របស់គាត់ធ្ងន់ធ្ងរពេក នៅក្នុងសេចក្តីថ្លែងការណ៍មួយ Las Palmas បានសម្តែងការសោកស្តាយយ៉ាងខ្លាំងដែលបានប្រកាសពីការស្លាប់របស់ Zebensui Ramos Gonzalez ដែលត្រូវបានគេស្គាល់នៅក្នុងកីឡាបាល់ទាត់ថា Zeben។អត្ថបទកំពុងចាប់អារម្មណ៍៖ ទៀត! មិនមាន Arsenal ប៉ុន្តែ Rio Ferdinand ថាមានតែក្លឹប២នេះអាចប្រជែងពាន EPL បាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្លឹបបានរក្សាភាពស្ងៀមស្ងាត់មួយនាទីមុនការហ្វឹកហាត់នៅថ្ងៃសុក្រ ដើម្បីរំលឹកនឹងចងចាំវីរភាពមិត្តរួមក្រុមរបស់ពួកគេ។ Ramos ទើបតែផ្លាស់ទៅក្រុម Gran Canarian ក្នុងខែមករា ឆ្នាំ 2024 ហើយបានបន្តលេងឱ្យក្រុមក្នុងនាមជាកីឡាករបម្រុង។ក្រុមLas Palmas ទើបតែធ្លាក់ទៅលេងនៅលីកទីពីរកាលពីរដូវកាលនេះ ក្រោយពីរដូវកាលចាស់មានគម្លាត 9 […]

ចុចអានបន្ត
អត្ថបទទាក់ទង