ក្រោយបានត្រឹមតែស្មើថ្ងៃប្រកួតបើកឆាក La Liga ជាមួយ Getafe ក្រុមអ្នកមានបុណ្យ Barcelona ត្រៀមបើកទ្វារកីឡាដ្ឋាន Camp Nou វិញម្តង ដើម្បីស្វាគមន៏ក្រុម Cardiz នៅវេលាម៉ោង១២ និង ៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី ២១ សីហា ២០២៣ស្អែកនេះ។
ក្រុមBarcelona ពិតជាបានទទួឡជ័យជំនះតែពីរប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួត La Liga ៦ លើកចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Cadiz ដោយជ័យជម្នះទាំងពីរនេះបានកើតឡើងកាលពីរដូវកាលមុន ហើយពួកគេពិតជាអស្ចារ្យនៅឯកីឡដ្ឋាន Camp Nou ក្នុងអំឡុងពេលយុទ្ធនាការ ពួកគេឈ្នះជើងឯកគឺនៅក្នុងទឹកដី ក្រុមរកបាន ៤៨ពិន្ទុក្រោយប្រកួតក្នុងផ្ទះ ១៩ដង។
១.ពត៌មានកីឡាករ Barcelona
Barca អវត្តមានខ្សែការពារ Ronald Araújo ដោយសាររបួសសរសៃពួរដូច្នេះ Sergi Roberto ដែលក្លឹបបានចុះឈ្មោះនៅពេលនេះ ទំនងជានឹងមកជំនួសកន្លែងរបស់គាត់ ខណៈ Raphinha ដែលត្រូវបានបណ្តេញចេញកាលពីសប្តាហ៍មុននឹងខកខានការប្រកួតតាមរយៈការព្យួរ។ Abde Ezzaizouli អាចចូលលេខណៈ Ansu Fati ដែលអាចចាកចេញពីក្លឹបក្នុងលក្ខខណ្ឌខ្ចីជើង។យ៉ាងណាមិញគ្រូបង្វឹកលោក Xavi ក៏មិនទាន់អាច ចូលមកបញ្ជាកូនក្រុមបានដែរក្រោយត្រូវបណ្តេញចេញកាលពីសប្តាហ៏មុន។
-ជម្រើស១១នាក់ដំបូងសម្រាប់ Barcelona អាចនិងចូលលេង
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់សម្រាប់ Barcelona គឺ ៤-៣-៣
Ter Stegen; Roberto, Kounde, Christensen, Balde; Pedri, De Jong, Gundogan; Ezzalzouli, Lewandowski, Gavi
២.ពត៌មានកីឡាករ Cardiz
ខ្សែបម្រើ Gonzalo Escalante នឹងខកខានការប្រកួតតាមរយៈការជាប់ពិន័យដោយបានទទួលកាតក្រហមកាលពីសប្តាហ៍មុន ដូច្នេះ Fede San Emeterio នឹងជំនួសកន្លែងរបស់គេ ។
-ជម្រើស១១នាក់ដំបូងសម្រាប់ Cardiz អាចនិងចូលលេង
Ledesma; Carcelen, Fali, L Hernandez, J Hernandez; Alejo, Emeterio, Alcaraz, Machis; Ramos, Roger
-ទម្រង់លេងរបស់ Cadiz អាចនិប្រើប្រាស់ គឺ ៤-៤-២ ក្នុងគោលបំណងរក្សា Clean Sheet ជាលើកទីពីរជាប់ៗគ្នា។
៣.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Barcelona ២:១ Cardiz ។
ប្រភព:whoscored &sportsmole

ខ្សែការពារលេងខ្ចីជើងនៅក្លឹប Barcelona កីឡាករJoao Cancelo បានបញ្ចេញសមត្ថភាពបញ្ចូនបាល់ និង ស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះ ចុងម៉ោងសម្រាប់ Barcelona ខណៈដែលពួកគេបានត្រលប់ទៅកំពូលតារាង La Liga ក្រោយវាយបកផ្តួល ភ្ញៀវ Celta Vigo កាលពីថ្ងៃសៅរ៏ ក្នុងលទ្ធផល ៣ទល់និង២។ជ័យជំនះសប្តាហ៏ទី៦ បានជួយអោយ Barcelona ឈរនៅលើកំពូលតារាង La Liga ដោយសារមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងក្រុមគូប្រជែង Girona ខណៈក្រុមទាំងពីរមាន១៦ ពិន្ទុស្មើគ្នា។Real Madrid ដែលជាក្រុមលេខ២ អាចត្រលប់មកឈរលើកំពូលតារាងវិញ និងនាំមុខពីរពិន្ទុលើក្រុម Barcelona ប្រសិនបើពួកគេយកឈ្នះ Atletico Madrid ក្នុងការប្រកួត Madrid Derby នៅថ្ងៃអាទិត្យនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Cancelo បង្កើតឪកាស១គ្រាប់ និង ស៊ុតគ្រាប់ជ័យជំនះអោយ Barcelona ផ្តួល Celta Vigo (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស […]


