

ក្រុមដែលមានមូលដ្ឋាននៅរួមទីក្រុងឡុងដ៏ចំនួនពីរគឺម្ចាស់ផ្ទះ Crystal Palace និងត្រូវបើកទ្វារកីឡាដ្ឋាន Selhurst Park ទទួលស្វាគមន៏ក្រុមកាំភ្លើងធំ Arsenal នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃអង្គារ ២២សីហា ២០២៣ ខានស្អែកនេះក្រោយពីពួកគេទាំងពីរទទួលបានជ័យជំនះដូចគ្នានៅសប្តាហ៏ទី១ ពានរង្វាន់ EPL រដូវកាលថ្មីនេះ។Crystal Palace ចាញ់២លើកក្នុងចំណោម៣លើកចុងក្រោយពេលទទួលភ្ញៀវ Arsenal និងអាចនិយាយបានថា ការធ្វើដំណើរទៅផ្ទះ Crystal Palace គឺ៦ លើកចុងក្រោយ Arsenal ចាញ់១លើកប៉ុណ្ណោះ។
១.ពត៌មានកីឡាករ Crystal palace
ខ្សែប្រយុទ្ធ Michael Olise បានបន្តស្នាក់នៅក្លឹប ទោះបីជាកីឡាករសញ្ជាតិបារាំងរូបនេះមិនត្រូវបានរំពឹងថានឹងត្រលប់មកវិញរហូតដល់ខែក្រោយក៏ដោយ។Matheus Franca និង Will Hughes ក៏ខកខាទួលស្វាគមន៍ Arsenal នៅថ្ងៃច័ន្ទផងដែរ។ដូច្នេះទម្រង់លេង១១នាក់ដែលលោកRoy Hodgson និងដាក់អោយចូលលេងអាចនិងដូចទៅអ្វីដែលពួកគេចូលលេងពេលផ្តួល Sheffield United។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
Johnstone; Ward, Andersen, Guehi, Mitchell; Doucoure, Lerma; Ayew, Eze, Schlupp; Edouard
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
២.ពត៌មានកីឡាករ Arsenal
ខ្សែការពារJurrien Timber និងត្រូវអវត្តមានច្រើនខែរួមជាមួយកីឡាករ Mohamed Elneny និង Gabriel Jesus ខណៈ Oleksandar Zinchenko, Folarin Balogun និង Albert Sambi Lokonga នៅបន្តឆ្លងកាត់ការធ្វើតេស្ត៏កាយសម្បទាថាអាចលេងបានរឺយ៉ាងណា។
សម្រាប់ខ្សែការពារជប៉ុន Takehiro Tomiyasu អាចនិងត្រូវលោក Arteta ដាក់អោយចូលលេងជំនួស Timber នៅតំបន់ការពារខ្ខាងឆ្វេង ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ramsdale; White, Saliba, Gabriel, Zinchenko; Odegaard, Rice, Partey; Saka, Nketiah, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.លទ្ធផលទស្សន៏ទាយសម្រាប់គូប្រកួតនេះគឺ Crystal Palace ១:២ Arsenal


ក្លឹបបិសាចក្រហម Man. United កំពុងចរចាជាមួយខ្សែប្រយុទ្ធក្លឹបគូប្រជែងលីកគឺតោខៀវ Chelsea ជុំវិញការផ្ទេរយកកីឡាករ Christopher Nkunku បន្ទាប់ពីសាម៉ីខ្លួនមិនបានស្ថិតក្នុងបញ្ជីប្រើប្រាស់ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Enzo Maresca នៅកីឡដ្ឋាន Stamford Bridge ។សម្រាប់រដូវកាលចាស់អតីតកីឡាករ RB Leipzig សញ្ជាតិបារាំងរូបនេះចូលលេងបានសរុប ៩១០ នាទីនៅក្របខណ្ឌ Premier Leagueហើយទោះបីជាគាត់បានបង្ហាញនៅក្នុងការប្រកួតលីកក្នុងស្រុកចំនួន ៣៣លើក ប៉ុន្តែ Nkunku កីឡាករសញ្ជាតិបារាំងមានវ័យ ២៧ឆ្នាំ បានចាប់ផ្តើមជម្រើសដំបូងបានតែ៩ប្រកួត ប៉ុណ្ណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ភ្ញាក់ផ្អើលមិនមែន Mbeumo ! Man.Utd កំពុងចរចារចង់បានកីឡាកររូបនេះមកពង្រឹងក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពពីគេហទំព័រ L’Equipe បានចុះផ្សាយថាៈខណៈក្រុម Man.Utd បញ្ចប់រដូវកាលចាស់ដ៍យ៉ាប់យ៉ឺននោះ Man.Utdបានផ្តួចផ្តើមការចរចាជាលើកដំបូងជាមួយភ្នាក់ងាររបស់ Nkunku ទោះបីជាមិនមានសំណើជាក់លាក់ណាមួយត្រូវបានដាក់ជូន តែអាចនិងបញ្ចេញក្នុងពេលឆាប់ៗនេះ។បន្ទាប់ពីចុះហត្ថលេខាលើ Matheus Cunha ពី Wolves ឥឡូវនេះ […]

