Close
Close
Ads: 88BOL
អស្ចារ្យណាស់ !​ Messi បន្តស៊ុតបញ្ចូលទី៧ប្រកួតជាប់គ្នាខណៈ Inter Miami លើកពាន Leagues Cup លើកដំបូងជាប្រវត្តិសាស្រ្ត(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Lionel Messi នៅតែបន្តបង្ហាញទម្រង់លេងដ៏ល្អបំផុតបន្ទាប់ពីរកបានគ្រាប់បាល់បញ្ចូលទីលើកទី១០ ពីក្រៅប្រអប់នៅនាទីទី២៣ តង់ទី១ ក្រោយ​បង្ហាញ​ខ្លួន៧លើកចុងក្រោយជាប់ៗគ្នា អោយក្លឹប Inter Miami កំលុងពេលប្រកួតជាមួយគូប្រចែង Nashville SC ពានរង្វាន់ Leagues Cup មុនពេលកីឡាករ Fafa Picault បានតាមស្មើក្នុងតង់ទីពីរដោយការតែតពីជ្រុងខាងឆ្វេងរបស់មិត្តរួមក្រុម ។ទោះយ៉ាងណាក្រុមទាំងពីរបាន​បញ្ចប់​លទ្ធផល ៩០នាទីដោយស្មើគ្នា​មុនពេលប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន​រូបនេះបន្តរកបានគ្រាប់បាល់កាត់សេចក្តី១១ម៉ែត្រ ខណៈក្រុមទាំង​ពីរ​ស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ៥គ្រាប់២លើក ហើយចុងបញ្ចប់ Inter Miami បានយកឈ្នះការស៊ុតបាល់បញ្ចូលទីក្នុងលទ្ធផល ១០ទល់និង៩ នៅពេលដែល Drake Callender បានជួយសង្គ្រោះអ្នកចាំទី Elliot Panicco របស់ Nashville ដែលស៊ុតបាល់មិនចូលនោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ក្រោយការមកដល់របស់អតីតមិត្តរួមក្រុម Barcelona គឺ Jordi Alba និង Sergio Busquets ក្រុមបានសាងប្រវត្តិសាស្រ្តនៅ Leagues Cup ដោយមិនចាញ់សោះចំនួន៧ប្រកួតជាមួយក្លឹបមកពី MLS និង Mexican Liga MX ។វាជាពានរង្វាន់ដំបូងរបស់ក្លឹបចាប់តាំងពី​ក្រុមបានបង្កើត​ឡើង​ក្នុងឆ្នាំ ២០២០ និងដឹកនាំគ្រប់គ្រងដោយវីរបុរស Man.Utd លោក David Beckham ។

ពួកគេក៏មានឱកាសឡើងដល់វគ្គផ្តាច់ព្រ័ត្រមួយទៀតប្រសិនក្រុមអាចផ្តួល Cincinnati ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ US Open Cup នៅថ្ងៃពុធ។ជ័យជម្នះនេះក៏មានន័យថា Messi ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំពីរសម័យ បានឈ្នះពានរង្វាន់សរុបរហូតដល់ទៅ ៤៤ពាន​ហើយ​ក្នុងអាជីពពោលច្រើន ជាងកីឡាករផ្សេងទៀតទាំងអស់។
មានវីដេអូ:

អត្ថបទទាក់ទង
  • Sponsor By 88BoL