
Lionel Messi នៅតែបន្តបង្ហាញទម្រង់លេងដ៏ល្អបំផុតបន្ទាប់ពីរកបានគ្រាប់បាល់បញ្ចូលទីលើកទី១០ ពីក្រៅប្រអប់នៅនាទីទី២៣ តង់ទី១ ក្រោយបង្ហាញខ្លួន៧លើកចុងក្រោយជាប់ៗគ្នា អោយក្លឹប Inter Miami កំលុងពេលប្រកួតជាមួយគូប្រចែង Nashville SC ពានរង្វាន់ Leagues Cup មុនពេលកីឡាករ Fafa Picault បានតាមស្មើក្នុងតង់ទីពីរដោយការតែតពីជ្រុងខាងឆ្វេងរបស់មិត្តរួមក្រុម ។ទោះយ៉ាងណាក្រុមទាំងពីរបានបញ្ចប់លទ្ធផល ៩០នាទីដោយស្មើគ្នាមុនពេលប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះបន្តរកបានគ្រាប់បាល់កាត់សេចក្តី១១ម៉ែត្រ ខណៈក្រុមទាំងពីរស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ៥គ្រាប់២លើក ហើយចុងបញ្ចប់ Inter Miami បានយកឈ្នះការស៊ុតបាល់បញ្ចូលទីក្នុងលទ្ធផល ១០ទល់និង៩ នៅពេលដែល Drake Callender បានជួយសង្គ្រោះអ្នកចាំទី Elliot Panicco របស់ Nashville ដែលស៊ុតបាល់មិនចូលនោះ។
ក្រោយការមកដល់របស់អតីតមិត្តរួមក្រុម Barcelona គឺ Jordi Alba និង Sergio Busquets ក្រុមបានសាងប្រវត្តិសាស្រ្តនៅ Leagues Cup ដោយមិនចាញ់សោះចំនួន៧ប្រកួតជាមួយក្លឹបមកពី MLS និង Mexican Liga MX ។វាជាពានរង្វាន់ដំបូងរបស់ក្លឹបចាប់តាំងពីក្រុមបានបង្កើតឡើងក្នុងឆ្នាំ ២០២០ និងដឹកនាំគ្រប់គ្រងដោយវីរបុរស Man.Utd លោក David Beckham ។
ពួកគេក៏មានឱកាសឡើងដល់វគ្គផ្តាច់ព្រ័ត្រមួយទៀតប្រសិនក្រុមអាចផ្តួល Cincinnati ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ US Open Cup នៅថ្ងៃពុធ។ជ័យជម្នះនេះក៏មានន័យថា Messi ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំពីរសម័យ បានឈ្នះពានរង្វាន់សរុបរហូតដល់ទៅ ៤៤ពានហើយក្នុងអាជីពពោលច្រើន ជាងកីឡាករផ្សេងទៀតទាំងអស់។
មានវីដេអូ:

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:



