Close
Ads: 88BOL
Featured-Image
ក្រោយបើករដូវកាលបានត្រឹមស្មើ !Liverpool ត្រៀមបង្ហាញភាពខ្លាំងពេលទទួលភ្ញៀវ Bournemouth
ទំហំអក្សរ
តូច
ធំ

ហង្សក្រហម Liverpool ក្នុងនាមជាម្ចាស់ផ្ទះ និងត្រូវបើកទ្វារកីឡាដ្ឋាន Anfield ទទួលភ្ញៀវ Bournemouth នៅវេលាម៉ោង៩យប់នារាត្រីថ្ងៃសៅរ៏​នេះខណៈក្រុមទាំងពីរចាប់ផ្តើមរដូវកាលដំបូងគឺទទួលលទ្ធផលស្មើគ្នា បន្ទាប់ពី Liverpool ស្មើជាមួយ Chelsea ១ទល់និង១ ខណៈ Bournemouth ស្មើនិង West Ham ។
នៅក្នុងទឹកដីLiverpool ធ្វើបានល្អណាស់ ខណៈប្រវត្តិជួបគ្នា៧លើកចុងក្រោយគ្រប់ក្របខណ្ឌប្រកួតក្នុងផ្ទះ Liverpool ឈ្នះ៦លើកគ្រប់ក្របខណ្ឌប្រកួត ។

១-ពត៌មានកីឡាករLiverpool
ខ្សែបម្រើកណ្តាល Thiago និង Stefan Bajcetic នៅបន្តអវត្តមានសម្រាប់ Liverpool ដូច្នេះលោក Jurgen Klopp ក្រោយខកខានក្នុងការចុះហត្ថលេខាលើ Moises Caicedo ក្នុងសប្តាហ៍នេះអាចនិងដាក់អោយ Cody Gakpo លេងនៅតំបន់បម្រើ-ប្រយុទ្ធសាជាថ្មី
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Mac Allister, Szoboszlai; Salah, Gakpo, Diaz; Nunez
ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
២-ពត៌មានកីឡាករ Bournemouth
គ្រូបង្វឹក Andoni Iraola និងត្រូវអវត្តមានកីឡាករ Lewis Cook, Dango Outtara, Marcus Tavernier, Ryan Fredericks, Alex Scott
ប៉ុន្តែ Lloyd Kelly និង Adam Smith អាចត្រលប់មកវិញទាន់ពេល។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
Neto; Aarons, Zabarnyi, Senesi, Kerkez; Billing, Rothwell; Brooks, Christie, Kluivert; Solanke
ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣-ការទស្សន៍ទាយសម្រាប់គូនេះគឺ Liverpool ៣:0 Bournemouth
ប្រភព:sportsmole &whoscored

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទកំពុងចាប់អារម្មណ៍៖
ខ្សែប្រយុទ្ធ Sporting CP កំពុងទាក់ចិត្ត Arsenal និង Chelsea មានសមត្ថភាពមិនធម្មតា (មានវីដេអូ)
featured image

ខ្សែប្រយុទ្ធ Viktor Gyokeres របស់ក្រុម Sporting CP ជាទីចាប់អារម្មណ៏ចង់បានរបស់ក្លឹបកាំភ្លើងធំArsenal ខណៈក្រុមគូប្រជែងក្រុងឡុងដ៏គឺតោខៀវChelsea បានដាក់សំណើដេញថ្លៃកាលពីរដូវកាលមុនផងដែរតែមិនបានជោគជ័យ។ គួរកត់សម្គាល់ថាខ្សែប្រយុទ្ធអន្តរជាតិស៊ុយអ៊ែតបានបើកឪកាសចង់ចាកចេញពីក្លឹបក្រោយជួយអោយពូកគេគ្រងតំណែងជើងឯកព័រទុយហ្គាល់កាលពីពេលថ្មីៗនេះ បន្ទាប់ពី Benfica បរាជ័យចាញ់ក្រុម Famalicao ។Gyokeres បានបង្ហាញទម្រង់លេងល្អបំផុតដោយស៊ុតបញ្ចូលទីបានរហូតដល់ទៅ៤១គ្រាប់ និង Assist ដល់ទៅ១៥ដងនៅរដូវកាលដំបូងរបស់ខ្លួន។អត្ថបទកំពុងចាប់អារម្មណ៍៖ ពេញលេងហើយ! MAN UTD ចូលចែចូវខ្សែប្រយុទ្ធ Real Madrid រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតខ្សែបម្រើស្លាបក្រុម Coventry City នៅក្របខណ្ឌ Championship របស់អង់គ្លេសត្រូវបានកាសែតព័រទុយហ្គាល់ Record ចុះផ្សាយថាៈបានធ្វើការដេញថ្លៃជាកញ្ចប់ទឹកប្រាក់ប្រមាណរហូតដល់ទៅ៧៣ លានផោនពីសំណាក់ក្រុម Chelsea ប៉ុន្តែភាគីរបស់គ្រូបង្វឹកលោក Ruben Amorim មិនចង់ឱ្យគាត់ចាកចេញនៅក្នុងតម្លៃប៉ុណ្ណឺងនោះទេ។ឆ្លើយតបពីអនាគត Gyokeres បានបញ្ជាក់យ៉ាងច្បាស់បន្ទាប់ពីជួយក្រុម គ្រងតំណែងជើងឯកព័រទុយហ្គាល់ថាៈ ខ្ញុំចូលចិត្ត និង សប្បាយចិត្តជាមួយអាជីពនៅ Sporting យើងនឹងឃើញថានិងមានអ្វីកើតឡើង ខ្ញុំមិនអាចសន្យាអ្វីបានទេនៅពេលនេះ។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 36 26 5 5 88 28 +60 83
    2 Manchester City 35 25 7 3 87 33 +54 82
    3 Liverpool 36 23 9 4 81 38 +43 78
    4 Aston Villa 36 20 7 9 73 53 +20 67
    5 Tottenham Hotspur 35 18 6 11 69 58 +11 60
    6 Newcastle United 35 17 5 13 78 56 +22 56
    7 Chelsea 35 15 9 11 70 59 +11 54
    8 Manchester United 35 16 6 13 52 55 -3 54
    9 West Ham United 36 13 10 13 56 70 -14 49
    10 AFC Bournemouth 36 13 9 14 52 63 -11 48
    11 Brighton & Hov… 35 12 11 12 53 57 -4 47
    12 Wolverhampton Wanderers 36 13 7 16 49 60 -11 46
    13 Fulham 36 12 8 16 51 55 -4 44
    14 Crystal Palace 36 11 10 15 49 57 -8 43
    15 Everton 36 12 9 15 38 49 -11 37
    16 Brentford 36 9 9 18 52 60 -8 36
    17 Nottingham Forest 36 8 9 19 45 63 -18 29
    18 Luton Town 36 6 8 22 49 78 -29 26
    19 Burnley 36 5 9 22 39 74 -35 24
    20 Sheffield United 36 3 7 26 35 100 -65 16
  • Sponsor by 88Bol