
ក្រុមម្ចាស់ផ្ទះ Tottenham Hotspur ត្រូវបើកទ្វារកីឡាដ្ឋានLondons Stadium ទទួលក្រុមភ្ញៀវបិសាចក្រហមនៅសប្តាហ៏ទី២វេលាម៉ោង ១១:៣០នាទី យ់ប់ថ្ងៃសៅរ៏នេះ ខណៈ Tottenham បានត្រឹមស្មើ Brentford ២ទល់និង២ នៅសប្តាហ៏ទី១ ខណៈ Man.Utd ផ្តួល Wolverhamptonនៅសប្តាហ៏ទី១ក្នុងលទ្ធផល ១ទល់និង០។រំលឹកដល់រដូវកាលចាស់ Man.Utd ធ្វើមិនបានល្អទេ ក្រៅទឹកដី១០ប្រកួតចុងក្រោយមុនបិទរដូវកាវដោយឈ្នះបានត្រឹមតែ៣ប្រកួតក្រៅពីនោះគឺស្មើនិងចាញ់។ហើយសម្រាប់ការធ្វើដំណើរទៅផ្ទះ៥ដងចុងករ្ោយ Tottenham នោះគឺ Man.Utd ធ្លាប់ចាញ់ធ្ងន់ធ្ងរបំផុតកាលពីខែតុលា២០២០ក្នុងលទ្ធផល ៦ទល់និង១។
ប្រវត្តិធ្លាប់ជួបគ្នា៥លើកចុងក្រោយនៅ EPL គឺ Man.Utd ឈ្នះទាំង៥ដង និង ស៊ុតបញ្ចូលទីមិនតិចជាង២គ្រាប់នោះទេ។
១.ពត៌មានកីឡាករ Tottenham
Tanguy Ndombele, Ryan Sessegnon, Rodrigo Bentancur, Bryan Gil និង Fraser Forster សុទ្ធតែអវត្តមានសម្រាប់ម្ចាស់ផ្ទះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Vicario; Emerson, Romero, Van de Ven, Udogie; Bissouma, Skipp, Maddison; Kulusevski, Richarlison, Son
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
២.ពត៌មានកីឡាករក្រុម Man.Utd
សម្រាប់ក្រុមMan.Utd មិនមានអវត្តមានកីឡាករច្រើនលើកពី៦នាក់នោះទេ ខណៈសមាជិកថ្មី Rasmus Hojlund ក៏ត្រៀមបង្ហាញខ្លួនលើកដំបូង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Onana; Wan-Bissaka, Varane, Martinez, Shaw; Fernandes, Casemiro, Eriksen; Antony, Rashford, Sancho
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-១-៤-១
៣.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួត Tottenham ១:២ Man.Utd
ប្រភព:sportsmole &whoscored

ក្លឹបបិសាចក្រហម Manchester United គេរាយការណ៍មិនមានផែនការក្នុងចូលរួមប្រជែងយកអ្នកចាំទីរបស់ក្លឹប PSG គឺGianluigi Donnarumma នោះឡើយ។ PSG បច្ចុប្បន្នទើបបញ្ចប់ការចុះកុងត្រាលើ Lucas Chevalier ពីក្រុម Lille, ជាមួយនឹងផែនការយកកីឡាកររូបនេះដើម្បីមកជំនួសកន្លែងរបស់ Donnarumma ជាអ្នកចាំទីជម្រើសទី១។ Chevalier ត្រូវបានគេរំពឹងថា នឹងអាចចូលលេងបាននៅថ្ងៃពុធក្នុងពានរង្វាន់ Super Cup ទល់នឹងក្រុម Tottenham Hotspur បន្ទាប់ពី Donnarumma ត្រូវបានដកឈ្មោះចេញដោយគ្រូបង្វឹកលោក Luis Enrique។អត្ថបទកំពុងចាប់អារម្មណ៍៖ Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Donnarumma បានប្រើប្រាស់បណ្តាញសង្គមរបស់គេដើម្បីធ្វើការប្រកាសអំពីការចាកចេញពីក្រុម PSG ដោយបានសរសេរថា “មាននរណាម្នាក់បានធ្វើការសម្រេចចិត្តរួចហើយ” ដែលវាបានបញ្ចាក់យ៉ាងច្បាស់ថា រូបគេនឹងមិននៅក្លឹប PSG បន្តទៀតឡើយ។ ជាលទ្ធផលបច្ចុប្បន្នអ្នកចាំទីអុីតាលីរូបនេះកំពុងស្វែងរកក្លឹបថ្មីរបស់គេ ខណៈទីផ្សារដោះដូរកីឡាកនៅសល់រយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ តាមរបាយការណ៍ជាច្រើនបានចុះផ្សាយថា មានក្លឹបនៅ Premier League […]

