Close
Sponsor ads Featured-Image
ការពិតកីឡាករឈុតធំ Barcelona ៥រូបនេះមិនទាន់ចុះឈ្មោះនៅលីកកំពូល La Liga ទេ
ទំហំអក្សរ
តូច
ធំ

Barcelona បាន​គ្រប់គ្រងនិង​ចុះ​បញ្ជី​កីឡាករចំណូល​ថ្មី​ពីររូបគឺ Ilaky Gundogan និង Oriol Romeu ប៉ុន្តែ​ទោះជាយ៉ាងណាមាន​កីឡាករ​ឈុតធំ ចំនួនប្រាំ​រូប​ដែល​មិន​ទាន់​បាន​ចុះ​បញ្ជី​នៅលីកកំពូល La Liga ដែលរហូតមកដល់ពេលនេះមានកីឡាករដូចជាៈInaki Pena, Inigo Martinez, Marcos Alonso, Sergino Dest និង Clement Lenglet ជាដើម។


Dest និង Lenglet ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាក​ចេញ​ពី​ក្លឹប​នៅ​មុន​ពេល​បញ្ចប់​ទីផ្សារ​ដោះដូរ​កីឡាករ​និងបិទនៅ២សប្តាហ៍ទៀត ស្របពេល Dest កីឡាករ​អន្តរជាតិអាមេរិកមានការផ្តល់ជូនសំណើរដេញថ្លៃពី PSV រួចហើយ ខណៈ Lenglet មានការចាប់អារម្មណ៍ចង់បានពីក្លឹបនៅអារ៉ាប៊ីសាអូឌីត និងអាចបន្តលេងនៅអឺរ៉ុប។Barca ត្រូវបានគេរំពឹងថានឹងបញ្ជាក់ពីការចុះឈ្មោះរបស់ Pena និង Alonso មុនពេលការប្រកួតរបស់ពួកគេជាមួយ Cadiz ចុងសប្តាហ៍នេះ។ ទោះបីជាយ៉ាងណាក៏ដោយ ការចុះឈ្មោះកីឡាករ Martinez អាចនឹងមានការពន្យារពេលបន្ថែមទៀត ខណៈ ដែលគាត់មិនទាន់ជាសះស្បើយ​ពីរបួសនៅឡើយ។
ប្រភព:tribuna

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ)
featured image

កីឡាករKilyan Mbappe ត្រៀមបង្ហាញខ្លួនចូលលេងប្រឈមជាមួយអតីតក្លឹប PSG សម្រាប់ការប្រកួតពានរង្វាន់ FIFA Club World Cup ដោយគិតចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៧ក្នុងនាមកីឡាករ Monaco។គួររំលឹកថាការចាកចេញរបស់ Mbappe ពី PSGទៅកាន់Real Madridដែលរូបគេមានក្តីសុបិន្ត ចង់លេងចាប់តាំងពីនៅកុមារភាពមកបានធ្វើអោយប្រធានក្លឹបលោក Nasser al-Khelaifi មិនសប្បាយចិត្តសោះឡើយ ខណៈMbappe បានចោតប្រកាន់ថាក្លឹប PSG បានដាក់អោយរូបគេហ្វឹកហាត់ជាមួយកីឡាករត្រៀមលក់ចេញពី ក្លឹបប៉ុណ្ណោះមូលហេតុព្រោះតែខ្លួនមិនបន្តកុងត្រាថ្មីកាលពីឆ្នាំ២០២៣កន្លងទៅ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ល្អអីយ៉ាងនេះ! ខ្សែប្រយុទ្ធ Chelsea បាញ់២គ្រាប់ម្នាក់ឯង កក់កៅអីវគ្គផ្តាច់ព្រ័ត្រ CWC ២០២៥ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាក្រោយពីបាត់បង់កីឡាករឆ្នើមដែលពួកគេបានចំណាយប្រាក់ច្រើនបំផុតក្នុងការនាំយកពីក្លឹបMonaco ក្នុងតម្លៃ ១៦៦លានផោនកាលពីឆ្នាំ ២០១៧រួចមក ។ជម្លោះផ្លូវច្បាប់រវាង ជាមួយក្លឹប PSGដ៏ជូរចត់បានបន្តកើតមានឡើងបន្ទាប់ពី Mbappe បានអះអាងថាក្លឹបជើងឯកបារាំងនៅជំពាក់ប្រាក់ឈ្នួល និង ប្រាក់រង្វាន់សម្រាប់រូបគេចំនួន ៥៥ លានអឺរ៉ូ កំលុងពេលកីឡាករវ័យ […]

ចុចអានបន្ត
អត្ថបទទាក់ទង