
បរទេស៖ បន្ទាប់ពីការផ្ទេរទៅកាន់ក្លឹប Manchester United និង Barcelona បរាជ័យ កីឡាករ Neymar បានជ្រើសរើសចុះហត្ថលេខាសម្រាប់ក្រុម Al Hilal របស់អារ៉ាប៊ីសាអូឌីត ដែលធ្វើអោយពិភពបាល់ទាត់ទាំងមូលមានការភ្ញាក់ផ្អើល។ ទោះបីជា Neymar លេងល្អយ៉ាងណាក៏ដោយ ប៉ុន្តែបច្ចុប្បន្នក្រុមបិសាចក្រហម Man Utd នកំពុងធ្វើការកសាងឡើងវិញក្រោមការដឹកនាំរបស់លោក Ten Hag។ ដូចដែលបានបញ្ជាក់ដោយអ្នកចាត់ការសញ្ជាតិហូឡង់ ដែលធ្លាប់ធ្វើដាក់ Cristiano Ronaldo ដោយថាឥឡូវនេះក្លឹបមានបំណងជ្រើសរើសយុវជនដែលមានឈាមជ័រ ដែលអាចនាំក្រុមឆ្ពោះទៅមុខជាជាងកីឡាករដែលខិតជិតឈានទីបញ្ចប់នៃអាជីពរបស់ពួកគេ។
ពួកគេធ្លាប់ស្វាគមន៍កីឡាករចាស់ៗ ដូចជា Zlatan Ibrahimovic, Odion Ighalo និង Edinson Cavani កាលពីអតីតកាល។ ឥឡូវនេះ Manchester United ទទូចថា ពួកគេនឹងលែងប្រកួតប្រជែងសម្រាប់ការចុះហត្ថលេខារបស់កីឡាករដែលជិតបញ្ចប់អាជីពរបស់ពួកគេទាំងអស់នោះហើយ៕+

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]


