Close
Close
Ads: 88BOL
ឈឺចិត្តស្អិតទ្រូងមិនទាន់បាត់ផង! Liverpool ចង់ឆ្មក់ឱកាសដណ្តើម«ខ្សែបម្រើឆ្នើម»ម្នាក់ ខណៈ Man Utd ខំតាមទិញរាប់ខែ
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ ថ្មីៗនេះមានសេចក្តីរាយការណ៍ថា ក្លឹបហង្សក្រហម Liverpool កំពុងធ្វើការចូលឆ្មក់ដេញថ្លៃចង់បានខ្សែបម្រើម៉ារ៉ុក Sofyan Amrabat របស់ក្លឹប Fiorentina ក្រោយបរាជ័យលើ Caicedo យ៉ាងអាម៉ាសកាលពីសប្តាហ៍មុន ខណៈការចូលប្រជែងនេះបានធ្វើឲ្យមានការប៉ះទង្គិចជាខ្លាំងសម្រាប់ក្រុមបិសាចក្រហម Manchester United ដែលខិតខំប្រឹងប្រែងតាមចុះហត្ថលេខាលើខ្សែបម្រើរូបនេះជាច្រើនខែរួចមកហើយ ប៉ុន្តែដូចជាគ្មានបានផ្លែផ្កាសោះ។ ក្លឹបមួយចំនួននៅ Premier League ក៏ចង់បាន Amarat មករួមក្រុមផងដែរ លោក Erik ten Hag ត្រូវបានគេគិតថាជាអ្នកនាំមុខគេសម្រាប់ការចុះហត្ថលេខាលើកីឡាករវ័យ ២៦ឆ្នាំរូបនេះ ដោយគាត់ធ្លាប់បានធ្វើការជាមួយ Amrabat ពីមុនពេលនៅក្លឹប FC Utrecht។ ទោះបីជាយ៉ាងណាក៏ដោយ ត្រូវបានគេគិតថា Liverpool អាចចូលឆ្មក់ការផ្លាស់ប្តូររបស់ United​ ទៅរួចបាន ខណៈការសម្រេចបិទបញ្ចប់កិច្ចព្រមព្រៀងរវាង Man Utd និង Amarat មិនទាន់រួចរាល់ជាស្ថាពរនៅឡើយ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ប្រភព៖ https://www.sportbible.com/

អត្ថបទទាក់ទង
  • Sponsor By 88BoL