
(បរទេស)៖ ថ្មីៗនេះមានសេចក្តីរាយការណ៍ថា ក្លឹបហង្សក្រហម Liverpool កំពុងធ្វើការចូលឆ្មក់ដេញថ្លៃចង់បានខ្សែបម្រើម៉ារ៉ុក Sofyan Amrabat របស់ក្លឹប Fiorentina ក្រោយបរាជ័យលើ Caicedo យ៉ាងអាម៉ាសកាលពីសប្តាហ៍មុន ខណៈការចូលប្រជែងនេះបានធ្វើឲ្យមានការប៉ះទង្គិចជាខ្លាំងសម្រាប់ក្រុមបិសាចក្រហម Manchester United ដែលខិតខំប្រឹងប្រែងតាមចុះហត្ថលេខាលើខ្សែបម្រើរូបនេះជាច្រើនខែរួចមកហើយ ប៉ុន្តែដូចជាគ្មានបានផ្លែផ្កាសោះ។ ក្លឹបមួយចំនួននៅ Premier League ក៏ចង់បាន Amarat មករួមក្រុមផងដែរ លោក Erik ten Hag ត្រូវបានគេគិតថាជាអ្នកនាំមុខគេសម្រាប់ការចុះហត្ថលេខាលើកីឡាករវ័យ ២៦ឆ្នាំរូបនេះ ដោយគាត់ធ្លាប់បានធ្វើការជាមួយ Amrabat ពីមុនពេលនៅក្លឹប FC Utrecht។ ទោះបីជាយ៉ាងណាក៏ដោយ ត្រូវបានគេគិតថា Liverpool អាចចូលឆ្មក់ការផ្លាស់ប្តូររបស់ United ទៅរួចបាន ខណៈការសម្រេចបិទបញ្ចប់កិច្ចព្រមព្រៀងរវាង Man Utd និង Amarat មិនទាន់រួចរាល់ជាស្ថាពរនៅឡើយ៕
ប្រភព៖ https://www.sportbible.com/

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោកMikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹមថានឹងចរចាតម្លៃប្រមាណ 60 លានផោន ដោយប្រសើរជាងការចំណាយលើលក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លានផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:


