
(អារ៉ាប៊ីសាអូឌីត)៖ ក្លឹប Al-Nassr ត្រូវបានគេរាយការណ៍ថាបានចាប់អារម្មណ៍ក្នុងការទាក់ទាញអ្នកចាំទីឆ្នើម Alisson Becker របស់ក្លឹបហង្សក្រហម Liverpool ទៅកាន់ Saudi Pro League ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ កីឡាករវ័យ ៣០ឆ្នាំរូបនេះ បានចូលរួមជាមួយ Liverpool ក្នុងតម្លៃ ៧០លានផោនក្នុងឆ្នាំ ២០១៨ ពីក្លឹប Roma នៃលីគ Serie A ហើយក៏ជាកីឡាករដ៏សំខាន់ម្នាក់របស់លោក Jurgen Klopp នៅកីឡដ្ឋាន Anfield ផងដែរ ។ ក្លឹប Al-Nassr កំពុងផ្តល់ទំនុកចិត្ត និងកញ្ចប់ទឹកប្រាក់ដ៏ធំសម្បើម ដែលធ្វើឲ្យ Liverpool និង Alisson ពិបាកនឹងបដិសេធ។ បើទោះបីជាយ៉ាងនេះក្តី Alisson មិនបានបង្ហាញពីបំណងចង់ចាកចេញ ខណៈគ្រូបង្វឹកលោក Klopp ក៏មិនចង់លក់អ្នកចាំទីជម្រើស១១នាក់ដំបូងរបស់គាត់ដូចគ្នា។ រំលឹកផងថា ដំណើរការចុះកុងត្រានេះអាចនឹងប្រព្រឹត្តរហូតដល់អាទិត្យក្រោយ៕
ប្រភពព័ត៌មានទាំងមូល៖ https://www.sportsmole.co.uk/

ខ្សែការពារ Illia Zabarnyi ត្រៀមនឹងពិនិត្យសុខភាពមុនពេលផ្ទេរទៅក្លឹបជើងឯកបារាំង Paris St-Germain ក្នុងតម្លៃ 57.1 លានផោន។ខ្សែការពារកណ្តាលអ៊ុយក្រែនកំពុងមានវត្តមាននៅទីក្រុងប៉ារីសដោយយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនលើកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយក្រុមជើងឯកទ្វីបអឺរ៉ុប និង ជាម្ចាស់ជើងឯករងFIFA Club World Cup ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការចាកចេញរបស់ Zabarnyi នឹងក្លាយជាការលក់d;mដ៏ធំទីបីរបស់ខ្សែការពារដោយ Bournemouth ក្នុងទីផ្សារដោះដូរកីឡាករនេះ បន្ទាប់ពីខ្សែការពារកណ្តាល Dean Huijsen បានចូលរួមជាមួយ Real Madrid ក្នុងតម្លៃ 50 លានផោន ហើយ Liverpool បានចុះហត្ថលេខាលើកីឡាករ Milos Kerkez ក្នុងកិច្ចព្រមព្រៀងតម្លៃ 40 លានផោន។គួររំលឹកថា Zabarnyi បានចូលរួមជាមួយ Bournemouth ក្នុងឆ្នាំ 2023 ពី Dynamo […]


