
ក្រុមបាល់ទាត់លីកកំពូលកម្ពុជា Cambodia Premier League ភ្នំពេញក្រោននឹងត្រូវមានបេសកម្មជួបជាមួយនឹងក្រុមមកពីប្រទេសឡាវ Young Elephants ក្នុងការប្រកួត AFC Cup ក្នុងវគ្គជម្រុះបឋម (Preliminary Stage) ដើម្បីស្វែងរកក្រុមដែលអាចឡើងទៅកាន់វគ្គបន្ត។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោនបានលើកឡើងថា ក្រុមខ្លួនបានរង់ចាំការប្រកួតនេះ រយៈពេល ១ឆ្នាំមកហើយ ហើយលោកក៏បានដាក់គោលដៅប្រជែងកៅអីវគ្គបន្ដឲ្យខានតែបានផងដែរ។
លោក Oleg និយាយថា «យើងរង់ចាំការប្រកួតនេះរយៈពេល ១ឆ្នាំ។ នេះគឺជាការប្រកួតដែលយើងចង់លេង ហើយគោលដៅរបស់យើងគឺឡើងទៅលេងវគ្គបន្ត។ ដូច្នេះខ្ញុំគិតថា នឹងក្លាយជាការប្រកួតដ៏ជក់ចិត្ត។ ក្រុមរបស់ពួកគេ (Young Elephants FC) គឺមានកីឡាករចាកចេញមួយចំនួន និងនាំចូលមួយចំនួនដូចគ្នា ប៉ុន្តែប្រព័ន្ធលេងរបស់គេគឺរក្សាដដែល។ ពួកគេគឺជាក្រុមដែលចូលចិត្តគ្រប់គ្រងបាល់ច្រើន ក៏ដូចជាគ្រប់គ្រងការប្រកួតផងដែរ។ ដូច្នេះគឺស្រដៀងនឹងការលេងរបស់យើងដែរ»។

Barcelona បន្តទម្រង់ដ៏អស្ចារ្យទល់នឹងក្រុម Girona ក្នុងជ័យជម្នះ ៤-១ នឹងបន្តកម្លាត៣ពិន្ទុនៅលើតារាង La Liga ។អត្ថបទកំពុងចាប់អារម្មណ៍៖ លោក Emery និយាយបែបនេះ ទោះបី Rashford ទាត់ចូល២គ្រាប់ក៏ដោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករ Robert Lewandowski បន្តភាពខ្លាំងរបស់ខ្លួនដោយអាចរកបាន ៣ពិន្ទ ខណៈ Yamal និង Ferran Torres រកបានម្នាក់មួយគ្រាប់។ ជាមួយនឹងជ័យជម្នះដ៏ធំមួយនេះ និងធ្វើឲ្យក្រុម Barca បន្តក្តីស្រមៃឈ្នះពានរង្វាន់លីគរដូវកាលនេះ ដោយបានដាក់សម្ពាធដល់ក្រុម Real Madrid ដែលកំពុងស្ថិតនៅលេខ២៕

