Fabinho បានបង្ហាញខ្លួនជាលើកដំបូងចូលលេងអោយក្របខណ្ឌលីកកំពូល Saudi Pro League សម្រាប់ក្រុម ខណៈខ្សែបម្រើ-ការពារសញ្ជាតិប្រេស៊ីលបានជួយក្រុមរបស់គាត់ឈ្នះការប្រកួតបើកឆាកលីគនៅតំបន់មជ្ឈឹមបូព៌ាមួយនេះជាមួយក្រុមភ្ញៀវគឺAl-Raed ក្នុងលទ្ធផល៣ ទល់និង០ ផងដែរកំលុងការប្រកួតកាលពីយប់ថ្ងៃចន្ទទី១៤សីហា ២០២៣។
អតីតកីឡាករ Liverpool ភ្ញាក់ផ្អើលជាមួយនឹងកាដូដ៏មានតម្លៃពីអ្នកគាំទ្រដែលមិនស្គាល់អត្តសញ្ញាណម្នាក់បានបំពាក់ជូននាឡិកាដៃមានតម្លៃម៉ាក Rolexជារង្វាន់លើកទឹកចិត្ត ដល់កីឡាករវ័យ៣១ឆ្នាំរូបនេះ កំលុងពេលរូបគេចាកចេញពីផ្លូវក្រោមដីបំណងដើរសំដៅទៅកាន់រថយន្តក្រុងត្រៀមចាកចេញពីកីឡដ្ឋាននោះផងដែរ។
ប្រភព:sportsbrief
វីដេអូប្រិយមិត្តគាំទ្របំពាក់នាឡិកាដៃ
Fabinho was gifted a Rolex by a fan because he played well… A FAN.
Na we can’t compete with Saudi 😂😂 pic.twitter.com/VgDWduDeEB
— The Kop Watch (@TheKopWatch) August 14, 2023
វីដេអូការប្រកួតរវាង :Al-Ittihad និង Al-Raed

AC.Milan និងត្រូវបើកទ្វារកីឡាដ្ឋាន San Siro ទទួលក្រុមភ្ញៀវ Veron នៅSerieA វេលាម៉ោង៨យប់នេះពោលគឈឺក្រោយពីបរាជ័យនៅក្របខណ្ឌ UCL កាលពីពាក់កណ្តាលសប្តាហ៏រួចមក។ សម្រាប់ AC.Milan ៤ប្រកួតចុងក្រោយគឺឈ្នះ៣និងចាញ់១ ហើយបរាជ័យនោះគឺជាមួយក្លឹបរួមកីឡដ្ឋាន Inter Milan ក្នុងលទ្ធផល ៥ទល់និង១នៅសប្តាហ៏មុន។ សម្រាប់ Verona ៤ប្រកួតចុងក្រោយគឺឈ្នះ២ស្មើ១និងចាញ់១។ ១.ប្រវត្តិធ្លាប់ជួបគ្នា ពួកគេមិនស្គាល់ចាញ់សោះក្នុងការជួបគ្នា៩លើកចុងក្រោយរបស់ពួកគេទល់នឹងក្រុមភ្ញៀវ Verona ដោយកត់ត្រាជ័យជម្នះ៧លើក និងស្មើ២ដង។ ក្រុម AC Milan បានរងបរាជ័យតែមួយលើកគត់នៅលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Verona ចាប់តំាងពីឆ្នាំ ១៩២២ ។ Milan មិនស្គាល់ចាញ់សោះក្នុងការប្រកួតក្នុងផ្ទះខ្លួនឯង ១០ លើកចុងក្រោយរបស់ពួកគេក្នុងក្របខ័ណ្ឌ Serie A។ ក្រុមភ្ញៀវក៏បានឈ្នះតែបីលើកគត់ក្នុងការប្រកួតក្រៅដី 23 លើកចុងក្រោយរបស់ពួកគេក្នុងក្របខ័ណ្ឌកំពូលរបស់អ៊ីតាលី។ ២.ពត៌មានកីឡាករក្រុម AC.Milan(ម្ចាស់ផ្ទះ) Alessandro Florenzi និង Yunus Musah ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមចូលលេងជម្រើសដំបូងសម្រាប់ AC Milan សម្រាប់ចុងសប្តាហ៍នេះ ខណៈ […]


