

(បរទេស)៖ យោងតាមសារព័ត៌មានអ៊ីតាលី Gazzetta dello Sport បានឲ្យដឹងថា ក្លឹបអង់គ្លេស Tottenham បានកំណត់អត្តសញ្ញាណកីឡាករដែលអាចជំនួស Harry Kane ចំនួន ៥នាក់ មានដូចខាងក្រោម:
១. កីឡាករ Romelu Lukaku របស់ក្លឹបតោខៀវ Chelsea ដោយខ្សែប្រយុទ្ធបែលហ្ស៊ិកត្រូវបានគេរាយការណ៍ថា ការដេញថ្លៃសម្រាប់ការផ្ទេរប្រមាណជា ៤០លានផោន។ ទោះជាយ៉ាងណាក៏ដោយ Lukaku មិនចង់បន្តលេងនៅ Premier League ឡើយ ហើយទម្រង់លេងរបស់គាត់ក៏មិនសាកសមជាមួយគ្រូបង្វឹក Spurs លោក Ange Postecoglou នោះទេ៕

២. កីឡាករ Mehdi Taremi របស់ក្លឹប Porto ដែលបានស៊ុតបញ្ចូលទីបាន ២២ គ្រាប់ និង (assists) ៨ដង ក្នុងការប្រកួត Liga 33 របស់ប្រទេសព័រទុយហ្គាល់កាលពីរដូវកាលមុន។ កីឡាករវ័យ ៣១ឆ្នាំរូបនេះ មានតម្លៃខ្លួន ២៥លានផោន៕
៣. កីឡាករ Folarin Balogun របស់ក្រុមកាំភ្លើងធំ Arsenal មានវ័យ ២២ឆ្នាំ ក៏ត្រូវបាន Spurs ទាក់ទងចង់បានផងដែរ ខណៈតម្លៃផ្ទេរប្រហែល ៤៧លានផោន៕
៤. កីឡាករ Gift Orban ជាខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា មានវ័យ ២១ឆ្នាំ កំពុងប្រកបអាជីពនៅក្លឹប K.A.A Gent ដែលបានស៊ុតបញ្ចូលទីបាន ៩គ្រាប់ក្នុង ១០ប្រកួតនៅបែលហ្សិកកាលពីរដូវកាលមុន៕
៥. ខ្សែប្រយុទ្ធឆ្នើម Dusan Vlahovic វ័យ ២៣ឆ្នាំ សញ្ជាតិស៊ែប៊ីវ័យ កំពុងលេងឲ្យក្លឹបសេះបង្កង់ Juventus ត្រូវបានគេជឿថា ក្លឹបមាន់ខ្នាយមាស Spurs បានចាប់អារម្មណ៍ជាខ្លាំង ហើយក៏មានភាគរយខ្ពស់ផងដែរ ក្នុងការផ្ទេរមកកាន់ទឹកដីអង់គ្លេស ខណៈ Vlahovic មានតម្លៃខ្លួនផ្ទេរមិនធម្មតាប្រមាណជា ៦៨លានផោន៕
ប្រភព៖ https://www.sportbible.com/

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible



