Close
Close
Ads: 88BOL
Gundogan ចូលលេងលើកដំបូង ខណៈគ្រូបង្វឹក Barcelona ត្រូវបណ្តេញចេញ(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

អតីតប្រធានក្រុម Man. City កីឡាករ Ilkay Gundogan បានបង្ហាញខ្លួនចូលលេងជាលើកដំបូងនៅលីកកំពូលអេស្បាញអោយក្រុមភ្ញៀវ Barcelona ខណៈក្រុមការពារតំណែងជើងឯក​មិនអាចផ្តួលម្ចាស់ផ្ទះ Getafe ក្នុងការប្រកួតបើកឆាករបស់ពួកគេក្នុងលទ្ធផលស្មើគ្នា ០ ទល់និង ០។
កីឡាករអន្តរជាតិអាល្លឺម៉ង់វ័យ ៣២ ឆ្នាំបានចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញនៅរដូវក្តៅក្រោយកិច្ចសន្យារបស់ខ្លួនអស់សុពលភាពនៅទឹកដី Etihad បន្ទាប់ពីជួយអោយពួកគេឈ្នះពាន៣កាលពីរដូវកាលចាស់។




Barcelona នៅសល់អ្នកលេងតែ១០នាក់បន្ទាប់ពីបាត់បង់ខ្សែបម្រើ Raphinha ក្រោយអតីត​កីឡាករ Leeds ត្រូវ​បាន​បណ្ដេញ​ចេញ​មុន​បញ្ចប់តង់ទី១ ក្រោយបង្កកំហុសដាក់ Gaston Alvarez របស់ Getafe។ទោះយ៉ាងណាក្រុមម្ចាស់ផ្ទះបាត់បង់កីឡាករ Jaime Mata ត្រូវអាជ្ញាកណ្តាល​បណ្តេញ​ចេញក្រោយទទួលកាត​លឿងជាលើកទីពីរនៅតង់ទី២មុនពេលគ្រូ​បង្វឹក Xavi ត្រូវបានបណ្តេញចេញនៅពាក់កណ្តាលតង់ទី ២ ក្រោយ​រត់​ទៅ​ជជែក​តវ៉ាប្រឆាំងនឹងការសម្រេចចិត្តដោយអាជ្ញាកណ្តាលជាមួយជំនួយការអាជ្ញាកណ្តាល បន្ទាប់ពីខ្សែការពារ Getafe ធ្វើអោយកីឡាករ Abde Ezzalzouli ដួលជិតប្រអប់តែមិនបានទទួលការពិន័យ។ជិតបញ្ចប់ការប្រកួតBarcelona ក៍សង្ឃឹមថានិងទទួលបានបាល់ពិន័យបន្ទាប់ពី​អាជ្ញា​កណ្តាល​​បានពិនិត្យVAR កំហុសរបស់ខ្សែការពារ Getafe ចំពោះកំហុសលើ Gavi និង Ronald Araujo ប៉ុន្តែមិនត្រូវបានផ្តល់ជូននោះឡើយ។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទកំពុងចាប់អារម្មណ៍៖
Prediction: ក្រោយបរាជ័យនៅ UCL Dortmund ចង់លួងចិត្តអ្នកគាំទ្រ តែអាចជួបភាពតានតឹងពេលជួប Wolfburg
featured image

ក្រោយបរាជ័យក្នុងក្របខ័ណ្ឌ Champions League ពាក់កណ្តាលសប្តាហ៍របស់ពួកគេជាមួយ PSG រួចមក Borussia Dortmund និងត្រូវបើកទ្វារ​កីឡដ្ឋាន Westfalenstadion ស្វាគមន៍ ក្រុមភ្ញៀវ Wolfsburg សម្រាប់ការប្រកួតក្របខណ្ឌ Bundesliga នៅរាត្រីថ្ងៃសៅរ៏នេះវេលាម៉ោង ៨យប់នេះ។បច្ចុប្បន្នBVB មាន ៨ពិន្ទុគម្លាតត្រឹមតែ១ពិន្ទុពី Wolfburgនិងកំពុងឈរនៅលេខរៀងទី ៧ ខណៈ Wolfsburg ដែលស្ថិតនៅលេខរៀងទី៦មាន៩ពិន្ទុ។ សម្រាប់ Dortmund ៤ប្រកួតចុងក្រោយគឺឈ្នះ២និងស្មើ២ ខណៈ Wolfburg ឈ្នះ៣និងចាញ់១។ ១.ប្រវត្តិជួបគ្នា Dortmund បានឈ្នះការជួបគ្នាក្នុងផ្ទះ ៥ លើកចុងក្រោយរបស់ពួកគេទល់នឹងក្រុមភ្ញៀវ និងមិនស្គាល់ចាញ់សោះក្នុងការជួបគ្នាក្នុងផ្ទះ ១១ លើកចុងក្រោយរបស់ពួកគេ ដោយកត់ត្រាជ័យជម្នះចំនួន ៩ លើក និងស្មើ២ដង។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត ! អតីតគ្រូបង្វឹក Bayern Munich ទទួលបានទំនុកចិត្តដឹកនាំជម្រើសជាតិមុនធ្វើម្ចាស់ផ្ទះព្រឹត្តការណ៏ Euro ២០២៤ សូម Subscribe Telegram របស់ Cambosport […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL