Close
Close
Ads: 88BOL
Chelsea មានប្រវត្តិការពារបានល្អក្នុងទឹកដីពេលទទួលភ្ញៀវ Liverpool
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការទូទៅក្រុម Chelsea លោក Mauricio Pochettino និងត្រូវធ្វើការដឹកនាំក្រុមបើកទ្ចារកីឡដ្ឋាន Stamford Bridge ទទួលស្វាគមន៍ ក្រុមជើងខ្លាំងគឺហង្សក្រហម Liverpool នៅសប្តាហ៍ទី១ នៃក្របខណ្ឌ Premier League នៅវេលាម៉ោង១០:៣០នាទីយប់ថ្ងៃអាទិត្យនេះ។​ សម្រាប់ រដូវកាលចាស់ក្លឹបChelseaក្រោយការចូលមកកាន់កាប់របស់ម្ចាស់ក្លឹបលោក TOdd Bohley ទោះបីជាបានចំណាយប្រាក់ជាង៥០០លានផោន ប៉ុន្តែក្រុមបានបញ្ចប់រដូវកាលដ៍ខកចិត្តដោយឈរនៅលេខរៀងទី ១២ រីឯ Liverpool បញ្ចបក្នងចំណាត់ថ្នាក់ទី៥។ សម្រាប់ការប្រកួតមិត្តភាព៥ដង មុនបើករដូវកាល Chelsea មិនដែលចាញ់ទេគឺស្មើ២ និង ឈ្នះ៣។លោក Pochettino ធ្លាប់ឈ្នះបានតែបីដងប៉ុណ្ណោះក្នុងចំណោម ១៦ លើក​កំលុងពេលដឹកនាំTottenham ប្រឈមជាមួយ Liverpool ទោះយ៉ាងណា ក្រុមលោក Jurgen Klopp ទទួលបានលទ្ធផលស្មើគ្នា៦ដងចុង​ក្រោយ​ពេល​ជួប Chelsea គ្រប់ក្របខណ្ឌប្រកួត ហើយកំលុងជួបគ្នានោះគឺ Chelsea រក្សាមិនអោយគ្រាប់បាល់ចូលទីបានរហូតដល់ទៅ៤ប្រកួតឯណោះ។

១​.ពត៌មានកីឡាករ Chelsea
Christopher Nkunku និង Benoit Badiashile ព្រមទាំង Wesley Fofana, Armando Broja និង Marcus Bettinelli បន្តអវត្តមាន។
រីឯ Noni Madueke និងត្រៀមចូលលេង ខណៈសមាជិកថ្មី Axel Disasi និង Nicolas Jackson គ្រោងនឹងចាប់ផ្តើមចូលលេងជាមួយកីឡា​ករ​វ័យក្មេង​ Carney Chukwuemeka ។
-ជម្រើស១១នាក់ដំបូងត្រៀមចូលលេង
Arrizabalaga; James, Silva, Colwill, Chilwell; Fernandez, Gallagher; Sterling, Chukwuemeka, Mudryk; Jackson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់គឺ ៤-២-៣-១

២.ពត៌មានកីឡាករ Liverpool
ខ្សែបម្រើកណ្តាល Thiago និង Stefan Bajcetic បន្តអវត្តមានសម្រាប់ Liverpool ដូច្នេះAlexis Mac Allister និង Dominik Szoboszlai និងចូលរួមពង្រឹងតំបន់ខ្សែបម្រើ ប៉ុន្តែLiverpool នៅតែប្រឈមខ្វះខាតក្រោយការចាកចេញរបស់កីឡាករមួយចំនួននៅរដូវក្តៅ។
-ជម្រើស១១នាក់ដំបូងត្រៀមចូលលេង
Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Jones, Mac Allister, Szoboszlai; Salah, Nunez, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់គឺ ៤-៣-៣​
៣.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Chelsea ១:១ Liverpool ។
ប្រភព:whoscored & sportsmole

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL