Close
Featured-Image
ឈានដល់ក្លឹបព្រមព្រៀងហើយតែ Caicedo ប្រាប់ថាចង់ផ្លាស់ទៅក្លឹបមួយនេះវិញ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

បន្ទាប់ពីមានការយល់ព្រមនៅព្រឹកថ្ងៃសុក្រថាហង្សក្រហម Liverpool បានយល់ព្រមលើការផ្ទេរខ្សែបម្រើ Moises Caicedo របស់ Brighton ទោះយ៉ាងណាយោងអ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករសញ្ជាតិអ៊ីតាលីលោក Fabrizio Romano បានលើកឡើងថាៈសាម៉ីខ្លួនកីឡាករអន្តរជាតិ​អេក្វាឌ័រវ័យ២១ឆ្នាំបានជូនដំណឹងដល់ក្រុមហង្សក្រហម ថារូបគេចង់ផ្លាស់ទៅកាន់ក្លឹបតោខៀវ Chelseaទៅវិញទេ ។មានន័យថាទោះបីជាគ្រូបង្វឹក Liverpool លោក Jurgen klopp ត្រៀមធ្វើសន្និសិទកាសែត១ម៉ោងក្រោយប្រកាសលើកិច្ចព្រមព្រៀង និង ការ​ត្រៀមពិនិត្យសុខភាព​របស់សាម៉ី​ខ្លួន​និងកីឡាករត្រូវបា​នណាត់ហើយក៏ដោយចុះ ប៉ុន្តែបែរជាត្រូវបដិសេធដូចហេតុផល​របស់កីឡាករបាននិយាយទៅវិញ​។



គួរកត់សម្គាល់ថា Liverpool បានដាក់ដេញថ្លៃតម្លៃខ្លួន១២០លានផោន​ពោលគឺច្រើនជាង Chelsea ត្រឹមតែ១០លានផោន​ប៉ុណ្ណោះ ប៉ុន្តែទី​បំផុតបានត្រឺមខកចិត្ត ខណៈ Chelsea កំពុងបង្កើនការចរចារដើម្បីនាំយកកីឡាករដែលមានទេពកោសល្យអាចលេងតួនាទីបម្រើ-ការពារ រូបនេះ មករួមក្រុមអោយខាងតែបាន។
ប្រភព:Besoccer
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ)
featured image

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង