
Cristiano Ronaldo បានបន្តដើរតួនាទីដ៏សំខាន់បន្ទាប់ពីខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះបានរកបានគ្រាប់បាល់ពិន័យ១១ម៉ែត្រនៅនាទីទី៧៤អោយក្រុម Al Nassr ឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Arab Club Champions Cup ជាបន្តទៀត។ អតីតកីឡាករបិសាចក្រហម Man. United បានរកគ្រាប់បាល់ដ័៏សំខាន់នេះក្នុងជំនួបជាមួយក្លឹប Al Shorta ខណៈ Al Nassr បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រត្រៀមជួបប្រកួតរវាង Al-Hilal រឺ Al-Shabab ។
គួររំលឹកថាវីរបុរសក្រុមអធិរាជស Real Madrid រូបនេះក៏បានដើរតួនាទីដ៏សំខាន់ក្នុងការដឹកនាំក្រុមនៅលីកកំពូលអារ៉ាប៊ីសាអូឌីតទៅកាន់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ នៅពេលដែលរូបគេរកបានគ្រាប់បាល់នៅនាទីទី ៨៧អោយក្រុមតាមស្មើជាមួយ Zamalek ក្នុងវគ្គ១៦ក្រុម ។មួយវិញទៀតម្ចាស់ពានបាល់មាស៥សម័យរូបនេះ ក៏បានរកគ្រាប់បាល់បើកឆាកក្នុង ការទទួលជ័យជម្នះក្នុងលទ្ធផល ៣ទល់និង១ នៅវគ្គ១/៤ផ្តាច់ព្រ័ត្រអោយ Al Nassr ផ្តួល Raja Casablanca ផងដែរ។
ប្រភព:Besoccer

Manchester United បានធ្វើការពិភាក្សាជាលើកដំបូងជាមួយ RB Leipzig សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធ Benjamin Sesko មកកាន់ទឹកដីOld Trafford។កីឡាករវ័យ 22 ឆ្នាំបានក្លាយជាគោលដៅអាទិភាពម្នាក់ទៀតសម្រាប់ក្រុមក្រោយពីពួកគេផ្ទេរយក Matheus Cunha ពី Wolver និង Bryan Mbeumo ពី Brentofrd រួចមក។ បើទោះបីជាបានជួបចរចារជាមួយតំណាងរបស់ Sesko ប៉ុន្តែតម្លៃខ្លួនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវើនៀកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះពិតជាមិនមានតម្លៃធូរថ្លៃពេកនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែប្រយុទ្ធឆ្នើមរូបនេះបើកចំហរការផ្លាស់មក Man.Utd ជាផ្លូវការណ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Newcastle United ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះដែរ ប៉ុន្តែ Manchester United គឺជាគោលដៅដែលជាទីពេញចិត្តរបស់ Sesko ។មួយវិញទៀតចំណាប់អារម្មណ៍លើ Sesko គឺទទួលបានការទាក់ទាញពីនាយកផ្នែកជ្រើសរើសកីឡាករគឺលោក Christopher Vivell ដែលរូបលោកគឺជាអ្នកធ្លាប់កោតសរសើរយ៉ាងទូលំទូលាយក្នុងការនាំយក Sesko មករួមក្រុម Red Bull Salzburg នៅពេលគាត់មានវ័យត្រឹមតែ ១៦ […]



