

(អង់គ្លេស)៖ យោងតាម Youtube Channel របស់អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានអះអាងថា គ្រូបង្វឹកលោក Erik ten Hag បានពិភាក្សាជាមួយក្លឹបបិសាចក្រហម Manchester United ក្នុងការកំណត់អត្តសញ្ញាណលើខ្សែការពារ Jean-Clair Todibo របស់ក្លឹប Nice សម្រាប់ជំនួសតំបន់ការពាររបស់អតីតប្រធានក្រុម Harry Maguire បន្ទាប់ពីមានរឿងរាវជាច្រើនជុំវិញកីឡាករវ័យ ៣០ឆ្នាំរូបនេះ ដែលអាចនឹងចែកផ្លូវជាមួយ Man Utd ខណៈមានការរិះគន់ជាហូរហែពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក ចំពោះការធ្វើឲ្យខូចបាល់ជាច្រើនលើកជាច្រើនសារកាលពីពេលកន្លងទៅនេះ។ ស្របពេល United មានភាពមមាញឹកជាខ្លាំងនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ដោយបានចុះហត្ថលេខាលើកីឡាករ Mason Mount, Andre Onana និង Rasmus Hojlund រួចរាល់។ គួរបញ្ជាក់ផងដែរថា ក្លឹបកំពុងតែធ្វើការបង្កើនកិច្ចខិតខំប្រឹងប្រែងលើខ្សែការពាររូបនេះឲ្យកាន់តែស៊ីជម្រៅ និងមិនឲ្យខកខានឡើយ ដោយ Todibo ជាជម្រើសទី១មានអាទិភាពក្នុងករណី Maguire ចាកចេញពីក្លឹប៕
ទស្សនានូវវីដេអូខាងក្រោម៖


ខ្សែការពារក្លឹប Paris Saint-Germain កីឡាករ Achraf Hakimi បានចេញមកធ្វើការបោះសម្តីដោយព្រមានក្នុងន័យស្រាលៗតែមានន័យជ្រៀលជ្រៅទៅកាន់កីឡាករឆ្នើម Lionel Messi មុនពេលពួកគេជួបប្រកួតគ្នានៅព្រឹត្តិការណ៍ប្រកួតពានរង្វាន់ FIFA Club World Cup វគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃអាទិត្យខាងមុខនេះ។ គួររំលឹកថា Hakimi និង Messi ធ្លាប់ជាមិត្តរួមក្រុមកំឡុងពេលកាពីតែនក្រុមជម្រើសជាតិអាហ្សង់ទីនលេងនៅ PSG មុនពេលគាត់ចាកចេញទៅចូលរួមជាមួយ Inter Miami ។អត្ថបទកំពុងចាប់អារម្មណ៍៖ ផ្ទុះការភ្ញាក់ផ្អើល! តារាឆ្នើម MAN UTD រូបនេះជិតបានចាប់ដៃគូជាថ្មីជាមួយ Cristiano Ronaldo សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ថ្លែងទៅកាន់ ItalPress ខ្សែការពារស្លាបស្តាំក្រុមជម្រើសជាតិម៉ារ៉ុក Hakimi បាននិយាយថាៈ Messi គួរតែកត់ចំណាំថាមិនមានមិត្តភក្តិនៅលើទីលានបាល់ទាត់ទេ។ វាពិតជាល្អណាស់ដែលបានជួបគាត់( Messi )ម្តងទៀត។ ពិតជាបរិយាកាសដ៏ស្រស់ពេលអ្នកគាំទ្រ និង ឃើញការប្រកួតប្រជែងដ៍ស្វិតស្វាញ ។គាត់(Messi)នឹងព្យាយាមយកឈ្នះ ហើយយើងដូចគ្នាដែរដើម្បីឱកាសឆ្លងទៅជុំបន្ទាប់។។ ប្រភព:Dailypost វីដេអូ […]


