Close
Sponsor ads Featured-Image
ក្លឹបនៅលីកកំពូលអារ៉ាប៊ីសាអ៊ូឌីតបន្តចែចូវខ្សែប្រយុទ្ធឆ្នើម Liverpool (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Liverpool កំពុងទទួលរងការបញ្ចុះបញ្ចូលក្នុងតម្លៃ៦០លានផោនពីសំណាក់ក្លឹប Al-Ittihad ក្នុងការចរចារចុះហត្ថលេខានាំយក Mohamed Salah ខណៈក្លឹបAl-Ittihad ដែលបានឈ្នះជើងឯកលីគអារ៉ាប៊ីសាអូឌីតកាលពីរដូវកាលមុនបានចុះហត្ថលេខានាំយកតារាឆ្នើមលំដាប់ពិភពលោក សញ្ជាតិបារំាង២រូបទៅរួមក្រុមរួចទៅហើយមានដូចជា Karim Benzema និងអតីតតារា Chelsea N’golo Kante ខណៈ Fabinho ដែលជាអតីត មិត្តរួមក្រុមក៏បានផ្លាស់ទៅតំបន់មជ្ឈឹមបូព៌ារួចទៅហើយដែរ។

ប្រភពពីស្ថានីយ៍ទូរទស្សន៍អារ៉ាប៊ីសាអូឌីត Al-Riyadiah អះអាងថា Al-Ittihad កំពុងពិភាក្សាជាមួយអ្នកតំណាងរបស់ Salah ជុំវិញការផ្លាស់​ប្តូរ​ដ៏មានសក្តានុពលមួយ មុនពេលបិទទីផ្សារដោះដូរកីឡាកររដូវក្តៅត្រូវបានបិទស្របពេលខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអេហ្សីប Salah បានចុះហត្ថ​លេខា​លើកិច្ចសន្យាថ្មីរយៈពេល ៣ ឆ្នាំ និងទទួលបានប្រាក់ឈ្នួល ៣៥ម៉ឺនផោនក្នុងមួយសប្តាហ៍ជាមួយ Liverpool ។

ប្រភពខាងលើបន្តថាៈ Salah និងទទួលបានប្រាក់ឈ្នួលសរុបដល់ទៅ១៥៥លានផោន ក្នុងរយៈពេលច្រើនជាង២ឆ្នាំ ដែលចំនួននេះបានកំពុងក្លាយជា ទីចាប់អារម្មណ៍សម្រាប់ខ្សែប្រយុទ្ធរូបនេះជាខ្លាំង។
ប្រភព:sportsbrief
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទទាក់ទង