Close
Close
Ads: 88BOL
មកស្គាល់ ! ខ្សែការពារថ្លៃបំផុតទំាង ៥ ក្នុងប្រវត្តិសាស្រ្តបាល់ទាត់អង់គ្លេស
ទំហំអក្សរ
តូច
ធំ

ក្លឹបជើងឯកអង់គ្លេស Man. City បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែការពារកណ្តាល Josko Gvardiol ពីក្លឹប RB Leipzig ក្រោយតាម​ប្រម៉ាញ់​​យកខ្សែការពារវ័យក្មេងសញ្ជាតិក្រូអាតរូបនេះមករួមក្រុម។Man City បានបំបែកកំណត់ត្រាតម្លៃ៧៧លានផោន​របស់ក្លឹបដើម្បីនាំយកកីឡាករ RB Leipzig រូបនេះមករួមក្រុម ប់ុន្តែក្លឹបនៅឡើយបំបែកកំនត់ត្រាក្រុមគូប្រជែងMan.United ដែលបានចំណាយប្រាក់៨០លានផោនទិញ Harry Maguire​ ពី Leicester កាលពីឆ្នាំ ២០១៩ ។
ខាងក្រោមនេះជាកីឡាករខ្សែការពារតម្លៃខ្លួនថ្លៃបំផុត៥រូបដែលលីកកំពូលអង់គ្លេសផ្ទេរយកមករួមក្រុម
១.Harry Maguire
នៅតែបន្តរក្សាកំនត់ត្រាថ្លៃបំផុតក្នុងនាមខ្សែការពារ អតីតប្រធានក្រុម និង​ជាខ្សែការពារកណ្តាលក្រុម Man.Utd ត្រូវបានលោក Erik Ten Hag ដកតំណែងនៅមុនរដូវកាលថ្មី ក្រោយពីបានទទួលតួនាទី កាលពីឆ្នាំ​២០២០ ពោលគឺ៦ខែក្រោយផ្ទេរពី Leicester មក Old Trafford ក្នុងតម្លៃ ៨០លានផោន។

២.Josko Gvardiol
កីឡាករវ័យ២០ឆ្នាំរូបនេះជាប់កំនត់ត្រាលេខ២ក្នុងនាមខ្សែការពារថ្លៃបំផុត ក្រោយបញ្ចប់ការផ្ទេរពី RB Leipzig មក Man.City ក្នុងតម្លៃ ៧៧.៦លានផោនមុនរដូវកាលថ្មីក្របខណ្ឌ EPL ចាប់ផ្តើម។

៣.Virgil Vandijk
អតីតខ្សែការពារក្រុមSouthampton បានជាប់កំនត់ត្រាជាកីឡាករថ្លៃបំផុតពេលផ្លាស់មក Liverpool ក្នុងឆ្នាំ២០១៨ ពោលគឺមុន Maguire បំបែក កំនត់ត្រា១ឆ្នាំ។​ទោះយ៉ាងណា ក្រោយការចាកចេញរបស់ Jordan Henderson ទៅលីកកំពូល Saudi Arabiaកីឡាករអន្តរជាតិហូឡង់ រូបនេះ ត្រូវបានលោក Jurgen Klopp ្ផ្តល់ សេចក្តីទុកចិត្តតែងតាំងជាប្រធានក្រុមតែម្តង។

៤.Wesley Fofana
កីឡាករអន្តរជាតិបារាំងរូបនេរះបានបង្កើតកំនត់ត្រាផ្ទេរតម្លៃ៧០លានផោនក្រោយផ្ទេរពី Leicester មក Chelsea ប៉ុន្តេរដូវកាលដំបូង រូបគេ​ជួបបញ្ហា របួសដល់ទៅ២លើ់ក និង បច្ចុប្បន្នកំពុងព្យាបាលរបួសសរសៃពួរជង្គង់ពេលកំដៅសាច់ដុំហ្វឹកហាត់មុនបើករដូវកាលថ្មីនេះ។

៥.Ruben Dias
ក្រុមមេឃខៀវ Man.City បានបញ្ចប់ការផ្ទេរយកខ្សែការពារកណ្តាលក្រុមជម្រើសជាតិព័រទុយហ្គាល់ពីក្លឹបយក្សព័រទុយហ្គាល់ Benfica ក្នុងតម្លៃ ផ្ទេរ ៦៥លានផោនកាលពីឆ្នាំ២០២០។ Dias បានជួយអោយពួកគេលើកពាន Premier League ៣ដង មុនពេលឈ្នះពាន៣កម្មវិធីកាលពីរដូវកាល​ចាស់។

ប្រភព:sportsbrief

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL