Close
Featured-Image
មកស្គាល់ ! ខ្សែការពារថ្លៃបំផុតទំាង ៥ ក្នុងប្រវត្តិសាស្រ្តបាល់ទាត់អង់គ្លេស
ទំហំអក្សរ
តូច
ធំ

ក្លឹបជើងឯកអង់គ្លេស Man. City បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែការពារកណ្តាល Josko Gvardiol ពីក្លឹប RB Leipzig ក្រោយតាម​ប្រម៉ាញ់​​យកខ្សែការពារវ័យក្មេងសញ្ជាតិក្រូអាតរូបនេះមករួមក្រុម។Man City បានបំបែកកំណត់ត្រាតម្លៃ៧៧លានផោន​របស់ក្លឹបដើម្បីនាំយកកីឡាករ RB Leipzig រូបនេះមករួមក្រុម ប់ុន្តែក្លឹបនៅឡើយបំបែកកំនត់ត្រាក្រុមគូប្រជែងMan.United ដែលបានចំណាយប្រាក់៨០លានផោនទិញ Harry Maguire​ ពី Leicester កាលពីឆ្នាំ ២០១៩ ។
ខាងក្រោមនេះជាកីឡាករខ្សែការពារតម្លៃខ្លួនថ្លៃបំផុត៥រូបដែលលីកកំពូលអង់គ្លេសផ្ទេរយកមករួមក្រុម
១.Harry Maguire
នៅតែបន្តរក្សាកំនត់ត្រាថ្លៃបំផុតក្នុងនាមខ្សែការពារ អតីតប្រធានក្រុម និង​ជាខ្សែការពារកណ្តាលក្រុម Man.Utd ត្រូវបានលោក Erik Ten Hag ដកតំណែងនៅមុនរដូវកាលថ្មី ក្រោយពីបានទទួលតួនាទី កាលពីឆ្នាំ​២០២០ ពោលគឺ៦ខែក្រោយផ្ទេរពី Leicester មក Old Trafford ក្នុងតម្លៃ ៨០លានផោន។

២.Josko Gvardiol
កីឡាករវ័យ២០ឆ្នាំរូបនេះជាប់កំនត់ត្រាលេខ២ក្នុងនាមខ្សែការពារថ្លៃបំផុត ក្រោយបញ្ចប់ការផ្ទេរពី RB Leipzig មក Man.City ក្នុងតម្លៃ ៧៧.៦លានផោនមុនរដូវកាលថ្មីក្របខណ្ឌ EPL ចាប់ផ្តើម។

៣.Virgil Vandijk
អតីតខ្សែការពារក្រុមSouthampton បានជាប់កំនត់ត្រាជាកីឡាករថ្លៃបំផុតពេលផ្លាស់មក Liverpool ក្នុងឆ្នាំ២០១៨ ពោលគឺមុន Maguire បំបែក កំនត់ត្រា១ឆ្នាំ។​ទោះយ៉ាងណា ក្រោយការចាកចេញរបស់ Jordan Henderson ទៅលីកកំពូល Saudi Arabiaកីឡាករអន្តរជាតិហូឡង់ រូបនេះ ត្រូវបានលោក Jurgen Klopp ្ផ្តល់ សេចក្តីទុកចិត្តតែងតាំងជាប្រធានក្រុមតែម្តង។

៤.Wesley Fofana
កីឡាករអន្តរជាតិបារាំងរូបនេរះបានបង្កើតកំនត់ត្រាផ្ទេរតម្លៃ៧០លានផោនក្រោយផ្ទេរពី Leicester មក Chelsea ប៉ុន្តេរដូវកាលដំបូង រូបគេ​ជួបបញ្ហា របួសដល់ទៅ២លើ់ក និង បច្ចុប្បន្នកំពុងព្យាបាលរបួសសរសៃពួរជង្គង់ពេលកំដៅសាច់ដុំហ្វឹកហាត់មុនបើករដូវកាលថ្មីនេះ។

៥.Ruben Dias
ក្រុមមេឃខៀវ Man.City បានបញ្ចប់ការផ្ទេរយកខ្សែការពារកណ្តាលក្រុមជម្រើសជាតិព័រទុយហ្គាល់ពីក្លឹបយក្សព័រទុយហ្គាល់ Benfica ក្នុងតម្លៃ ផ្ទេរ ៦៥លានផោនកាលពីឆ្នាំ២០២០។ Dias បានជួយអោយពួកគេលើកពាន Premier League ៣ដង មុនពេលឈ្នះពាន៣កម្មវិធីកាលពីរដូវកាល​ចាស់។

ប្រភព:sportsbrief

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
Rashford ចង់ផ្ទេរទៅកាន់ក្លឹបនៅអេស្ប៉ាញមួយ នៅទីផ្សារដោះដូរខាងមុខ
featured image

បរទេសៈ​ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United គឺ​ Marcus Rashford ដែលបច្ចុប្បន្នកំពុងលេងនៅក្លឹប Aston VIlla ក្នុងលក្ខខណ្ឌខ្ជីជើង ត្រូវបានគេរាយការណ៍ថា បានបើកការចរចារក្នុងការទទួលយកការកាត់ប្រាក់ឈ្នួល ដើម្បីអាចបញ្ចប់ការផ្ទេរទៅកាន់ក្លឹប FC Barcelona ដែលជាក្លឹបក្នុងក្តីស្រមៃរបស់គេ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Rashford ចង់ផ្ទេរទៅកាន់ក្លឹបនៅអេស្ប៉ាញមួយ នៅទីផ្សារដោះដូរខាងមុខ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បច្ចុប្បន្នក្រុម Aston Villa បានមានសិទ្ធិក្នុងការទិញខ្សែប្រយុទ្ធរូបនេះក្នុងតម្លៃ៤០លានផោន តែ Rashford ហាក់បីចង់បង្ហាញផ្ទេរទៅកាន់ក្លឹបនៅទឹកដីអេស្ប៉ាញជាង ។ ទោះបីជាយ៉ាងណាមិញ Barcelona នៅតែបន្តជួបប្រទះបញ្ហាហិរញ្ញវត្ថុ ហើយ La Liga បន្តដាក់សម្ពាធយ៉ាងតឹងរឹងលើប្រាក់ឈ្នួលរបស់កីឡាករ ដែលនេះអាចជាមូលហេតុដ៏ពិបាកសម្រាប់ Barcelona ក្នុងការចុះកុងត្រាលើកីឡាករថ្មី៕

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 34 25 7 2 80 32 +48 82
    2 Arsenal 34 18 13 3 63 29 +34 67
    3 Newcastle United 34 19 5 10 65 44 +21 62
    4 Manchester City 34 18 7 9 66 43 +23 61
    5 Chelsea 34 17 9 8 59 40 +19 60
    6 Nottingham Forest 33 18 6 9 53 39 +14 60
    7 Aston Villa 34 16 9 9 54 49 +5 57
    8 Fulham 34 14 9 11 50 46 +4 51
    9 Brighton & Hov… 34 13 12 9 56 55 +1 51
    10 AFC Bournemouth 34 13 11 10 53 41 +12 50
    11 Brentford 33 13 7 13 56 50 +6 46
    12 Crystal Palace 34 11 12 11 43 47 -4 45
    13 Wolverhampton Wanderers 34 12 5 17 51 61 -10 41
    14 Manchester United 34 10 9 15 39 47 -8 39
    15 Everton 34 8 14 12 34 41 -7 38
    16 Tottenham Hotspur 34 11 4 19 62 56 +6 37
    17 West Ham United 34 9 9 16 39 58 -19 36
    18 Ipswich Town 34 4 9 21 33 74 -41 21
    19 Leicester City 34 4 6 24 27 76 -49 18
    20 Southampton 34 2 5 27 25 80 -55 11
  • Sponsor by 88Bol