

អ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានលើកឡើងថាៈវាមិនមានផលប្រយោជន៍អ្វីទាល់តែសោះនៅពេលទីផ្សារដោះដូរកីឡាករបន្តបើករហូតជិតបីសប្តាហ៍នៅលីគកំពូលមជ្ឈឹមបូព៌ាប្រទេសអារ៉ាប៊ីសាអូឌីតដែលនៅយូរជាងទីផ្សារនៅលីគកំពូលទ្វីបអឺរ៉ុបបានបិទទៅហើយនោះ។មានន័យថាថ្ងៃផុតកំណត់នៃការផ្ទេរក្នុងលីគកំពូលរបស់អឺរ៉ុបគឺនៅថ្ងៃទី ១ ខែកញ្ញា ខណៈដែលអារ៉ាប៊ីសាអូឌីតដំណើរការរហូតដល់ថ្ងៃទី ២០ខែកញ្ញាឯណោះដូច្នេះក្លឹបបាល់ទាត់របស់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់មួយផ្នែកធំបានមកពីការផ្តត់ផ្គង់ប្រេងទៅពិភពលោកនោះនៅតែអាចចុះហត្ថលេខានាំយកកីឡាករឆ្នើមៗដែលមានកេរ្តិ៍ឈ្មោះរបស់ពួកគេនៅរដូវក្តៅនេះបាន។
គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់បានបញ្ចេញប្រតិកម្មយ៉ាងដូច្នេះថាៈឥទ្ធិពលរបស់លីកកំពូលអារ៉ាប៊ីសាអូឌីតថាគឺធំណាស់ក្នុងពេលនេះ។អ្វីដែលអាក្រក់បំផុតដែលខ្ញុំគិតថាទីផ្សារដោះដូរកីឡាករនៅអារ៉ាប៊ីសាអូឌីត បើករយៈពេលបីសប្តាហ៍ទៀត។UEFA ឬ FIFA ត្រូវតែស្វែងរកដំណោះស្រាយសម្រាប់រឿងនោះ។ ប៉ុន្តែនៅទីបំផុតនៅពេលនេះ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងនោះទេ។
ការពីតLiverpool បានរងផលប៉ះពាល់រួចហើយដោយសារកីឡាករមួយចំនួនសម្រេចផ្លាស់ទៅអារ៉ាប៊ីសាអូឌីត រួមមានខ្សែបម្រើ Jordan Henderson និង Fabinho ដែលបានចូលរួមជាមួយ Al-Ettifaq និង Al-Ittihad ជាមួយប្រាក់ឈ្នួលដ៍ក្រាស់ក្រែលរបស់ពួកគេ ។ជាមួយគ្នានោះដែរ James Milner, Alex Oxlade-Chamberlain និង Naby Keita និងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃកិច្ចសន្យារបស់ពួកគេ។ដូច្នេះក្រុមត្រូវបាត់បង់កីឡាករខ្សែបម្រើប្រាំនាក់ជាអចិន្ត្រៃយ៍នៅរដូវក្តៅនេះ។
ប្រភព:BBC


(បារាំង)៖ ក្លឹបបាល់ទាត់ Lyon ដែលធ្លាប់បំបែកកំណត់ត្រា តាមរយៈការឈ្នះពាន Ligue 1 របស់ប្រទេសបារាំង ៧សម័យកាលជាប់ៗគ្នា នាអំឡុងឆ្នាំ២០០២ ដល់ឆ្នាំ២០០៨ ត្រូវបានកាត់ចេញទៅលេងក្នុងក្របខណ្ឌលីគទី២ ចាប់ពីរដូវកាលក្រោយនេះតទៅ ក៏ព្រោះតែក្លឹបកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។ នៅចាំបានថា កាលពីខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន Eagle Football Group ដែលជាក្រុមហ៊ុនរបស់លោក ដែលមានហ៊ុនសរុបប្រមាណ ៧៧% ក្នុងក្លឹប Lyon បានប្រកាសពីបំណុលសរុបមានដល់ទៅ ៤២២លានផោន ឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធ្លាប់ជាជើងឯកលីគបារាំង ៧សម័យកាល! ប៉ុន្តែក្លឹបមួយនេះទៅលេងលីគទី២ សឹងមិនគួរឲ្យជឿ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នៅក្នុងសេចក្តីថ្លែងការណ៍របស់ Lyon ក៏បានឱ្យដឹងថា ការសម្រេចរបស់ DNGC តាមរយៈកាត់ Lyon ទៅលេងក្នុង League 2 នោះ ពុំអាចទទួលយកបានទេ ហើយពួកគេបានប្រកាសថា នឹងប្តឹងជំទាស់ផងដែរ៕ ប្រភព៖ BBC


